Home ព័ត៌មានជាតិ សន្តិសុខ ធ្វើតេស្ត​ទឹក...

ធ្វើតេស្ត​ទឹកនោម រកឃើញ ១១ នាក់ មាន​សារធាតុ​ញៀន នៅពេល​ត្រួតពិនិត្យ ក្លិប​កម្សាន្ត ម៉ា​ស្ទ័​រ​កុង​ទី​ន័​រ

ដោយៈ ស​រិ​ទ្ធ / កំពង់ស្ពឺៈ កម្លាំង​នគរបាល​ចម្រុះ ខេត្តកំពង់ស្ពឺ សហការ​ជាមួយ​អាជ្ញាធរ មូលដ្ឋាន យប់​ថ្ងៃទី​២៧ ខែធ្នូ បាន​ចុះ​ត្រួតពិនិត្យ ទីតាំង​ក្លិប​កម្សាន្ត យីហោ ” ម៉ា​ស្ទ័​រ​កុង​ទី​ន័​រ ” ធ្វើតេស្ត​ទឹកនោម រកឃើញ​ចំនួន ១១ នាក់ ( ស្រី ៥​នាក់ ) មាន​ផ្ទុក​សារធាតុ​ញៀន​។​

​សមត្ថកិច្ច​ចម្រុះ​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ១០​និង​៤៥​នាទី យប់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០ កម្លាំង​ការិយាល័យ ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ ការិយាល័យ​ប្រឆាំង ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន កម្លាំង​អធិការដ្ឋាន នគរបាល​ក្រុង​ច្បារមន និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ត្រួតពិនិត្យ ទីតាំង​ក្លិប​កម្សាន្ត យីហោ ” ម៉ា​ស្ទ័​រ​កុង​ទី​ន័​រ ” ដែលមាន​ម្ចាស់​ឈ្មោះ ហាន លៀង​ហេង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​សំណង់ សង្កាត់​រកា​ធំ ក្រុង​ច្បា​មន ដែល​លួច​បើក​អាជីវកម្ម រាំ​កម្សាន្ត ផ្ទុយ​នឹង​បទបញ្ជា​របស់ រាជរដ្ឋាភិបាល ។​

​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ចម្រុះ ពិនិត្យឃើញ​មាន​មនុស្ស ចូល​រាំ​កម្សាន្ត ចំនួន ៤២ នាក់ ( ស្រី ១៦ នាក់ )​។ ក្នុងនោះ កម្លាំង​សមត្ថកិច្ច បាន​ត្រួតពិនិត្យ ធ្វើតេស្ត​ទឹកនោម​រកឃើញ ចំនួន​១១​នាក់ ( ស្រី ៥​នាក់ ) មាន​ផ្ទុក​សារធាតុ​ញៀន ។ អ្នក​ដែលមាន​សារធាតុ​ញៀន បាន​ត្រូវ​សមត្ថកិច្ច ធ្វើការ​អប់រំ​ណែនាំ កិច្ចសន្យា និង​បានប្រគល់​ឲ្យ​ឪពុកម្ដាយ ឬ អាណាព្យាបាល បញ្ជូនទៅ​មណ្ឌល​អប់រំ កែប្រែ​គ្រឿងញៀន ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular