ប្រែសម្រួលៈវាសនា/សេអ៊ូល៖កូរ៉េខាងត្បូងកាលពីថ្ងៃចន្ទទី២៨ធ្នូ បានអះអាងអំពីការរកឃើញអ្នកផ្ទុកវីរុសកូរ៉ូណាប្លែងរូបរាងថ្មី ដូចគ្នានឹងប្រភេទវីរុសដែលកំពុងចម្លងមនុស្សយ៉ាងរាលដាលនៅអង់គ្លេស។
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ បាននិយាយថា ករណីរកឃើញវីរុសទម្រង់ថ្មីនេះ ត្រូវបានបញ្ជាក់អះអាងថាកើតមាននៅក្នុងគ្រួសារមានគ្នា៣នាក់មួយ ដែលចូលមកកូរ៉េខាងត្បូងកាលពីថ្ងៃ២២ធ្នូ។ពួកគេមកពីអង់គ្លេស និងត្រូវបានធ្វើចត្តាឡីស័ក។
កូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះដែរ បានប្រកាសអំពីការឆ្លងវីរុសកូរ៉ូណាបន្ថែមចំនួន៨០៨នាក់ នាំអោយចំនួនឆ្លងទូទាំងប្រទេសចាប់តាំងមុនមកឡើងដល់ ៥៧.៦៨០នាក់ និង៨១៩នាក់ស្លាប់។
វាជាថ្ងៃទី២ដែលកូរ៉េខាងត្បូងមានអ្នកឆ្លងក្រោម១.០០០នាក់ បន្ទាប់ពីឆ្លង១.២៤១នាក់កាលពីថ្ងៃគ្រីសម៉ាស និង១.១៣២នាក់កាលពីថ្ងៃសៅរ៍៕
បុគ្គលិកសុខាភិបាល ពាក់គ្រឿងប្រដាប់ការពារទល់នឹងវីរុស ត្រៀមធ្វើតេស្តិ៍រកកូវីដ១៩នៅក្រុងសេអ៊ូលកាលពីថ្ងៃ២៧ធ្នូ