Home ព័ត៌មានជាតិ សន្តិសុខ ជាង​ជួសជុល​រថ...

ជាង​ជួសជុល​រថយន្ត​ម្នាក់ ឆ្លង​ចរន្ត​ភ្លើង​អាគុយ បណ្តាល​ឲ្យ​ឆក់​ស្លាប់​ភ្លាមៗ​

​ដោយៈ ស​រិ​ទ្ធ / បន្ទាយ​មាន​ជ័​យៈ ជាង​ជួសជុល​រថយន្ត​ម្នាក់ ពេលដែល​កំពុង​ជួសជុល​រថយន្ត បណ្តាល​ឲ្យ​ឆ្លង​ចរន្ត ភ្លើង​អាគុយ ឆក់​ស្លាប់​ភ្លាមៗ កាលពី​ម៉ោង ៣​និង​៣០​នាទី រសៀល ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០ នៅ​ភូមិ​ព្រហូត សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ។​

​លោក​វរសេនីយ៍ត្រី ឈឹម វុទ្ធី នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល សង្កាត់​អូរ​អំបិល បាន​ឲ្យ​ដឹងថាៈ ជនរងគ្រោះ ជាជាង​ជួសជុល​រថយន្ត ឈ្មោះ ឃុ​ត ចាន់​បូរ៉ា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​អូរ​អំបិល បាន​បន្តថា នៅ​មុនពេល​កើតហេតុ ឈ្មោះ ខៀវ គី​ណា​ល់ បាន​ហៅ​ជាង​ជួសជុល​រថយន្ត​ម្នាក់ ទៅផ្ទះ ដើម្បី​ជួសជុល​រថយន្ត​។ ពេលនោះ អាគុយ​រថយន្ត កំពុងត​ខ្សែភ្លើង ចូល​អាំង​វិចទ័រ ដើម្បី​សាក​អាគុយ នៅលើ​រថយន្ត ចំនួន ២ គ្រឿង​។ ពេលទៅដល់ ជាង​ជួសជុល និង​ម្ចាស់​រថយន្ត បាន​ចូលទៅ​ក្រោម​រថយន្ត ទាំង ២ នាក់ ដើម្បី​ចាប់​ដាក់​គ្រឿងបន្លាស់​រថយន្ត ។ នៅពេល​កំពុង​ចាប់​គ្រឿងបន្លាស់​ចូល​នោះ ស្រាប់តែ​ឆ្លង​ចរន្ត បណ្តាល​ឲ្យ​ឆក់​ជនរងគ្រោះ ឈ្មោះ ឃុ​ត ចាន់​រ៉ា​។ ភ្លាមនោះ ម្ចាស់​រថយន្ត បាន​ព្យាយាម​ដឹក ទៅ​ជួយសង្គ្រោះ នៅ​មន្ទីរពេទ្យ​ដែរ​។ ប៉ុន្តែ​ជនរងគ្រោះ​បាន​ដាច់ខ្យល់ ស្លាប់ បាត់ទៅហើយ​។​

​លោកនាយ​ប៉ុស្តិ៍ បានបញ្ជាក់​ថាៈ នៅ​កន្លែងកើតហេតុ ពិនិត្យឃើញ​មាន​ខ្សែភ្លើង​ត​ភ្ជាប់​អាំង វិចទ័រ ទៅ​សាក​អាគុយ ចំនួន ២ គ្រឿង ជាប់​នឹង​រថយន្ត​។ តាម​ការត្រួតពិនិត្យ​លើ​ដងខ្លួន ជនរងគ្រោះ ពុំមាន​ស្លាកស្នាម​អ្វី ទាក់ទង​នឹង​ករណី​ឃាតកម្ម​នោះ​។ ការស្លាប់​នេះ បណ្តាលមកពី​ឆ្លង​ចរន្ត ភ្លើង​សាក​អាគុយ ទៅ​តួ​រថយន្ត​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular