Home ព័ត៌មានជាតិ សន្តិសុខ តុលាការ ឃុំខ្...

តុលាការ ឃុំខ្លួន​បុរស​ម្នាក់ ដែល​ដុត​ផ្ទះ​ឪពុកម្ដាយ​ខ្លួនឯង​

​ដោយ​: សុខុម / ស្ទឹងត្រែងៈ សាលាដំបូង​ខេត្តស្ទឹងត្រែង បានសម្រេច​ឃុំខ្លួន​បុរស​ម្នាក់ ដែល​បាន​ដុត​ផ្ទះ​ឪពុកម្ដាយ​ខ្លួនឯង ដាក់​ក្នុង​ពន្ធនាគារ ជា​បណ្ដោះអាសន្ន នៅ​ល្ងាច​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ ២០២០ ។​

​បុរស​ដែល​ដុត​ផ្ទះ​ខ្លួនឯង ឈ្មោះ ចៅ ឡេង​សេង អាយុ ៣៥ ឆ្នាំ មាន​លំនៅ ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ។ បុរស​នេះ ត្រូវបាន​ចាប់ខ្លួន ដោយ​កម្លាំង​នគរបាល ព្រហ្មទណ្ឌ​ខេត្ត កាលពី​ថ្ងៃទី​២៦ ខែធ្នូ កន្លងទៅ ពាក់ព័ន្ធ​នឹង​ការដុត​ផ្ទះ​ឪពុកម្ដាយ​ខ្លួនឯង​។​

​សូម​រំលឹកថា នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ មាន​អគ្គិភ័យ​មួយ កើតឡើង នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង បណ្ដាល​ឲ្យ​ឆេះ​ផ្ទះមួយ​ខ្នង ទំហំ ១០​គុណ​១០​ម៉ែត្រ សង់​អំពី​ឈើ​ប្រក់​ស័ង្កសី (​ផ្ទះ​តៀម​សង់​ផ្ទាល់​ដី​) ម្ចាស់ផ្ទះ​ឈ្មោះ ម៉ា ឡាំ ភេទ​ប្រុស អាយុ ៦៦ ឆ្នាំ ប្រពន្ធ​ឈ្មោះ អឿន ស្រីមុំ អាយុ ៣៩ ឆ្នាំ មាន​លំនៅ​បច្ចុប្បន្ន រស់នៅ​ភូមិ​សង្កាត់ កើតហេតុ​ខាងលើ បណ្ដាលឱ្យ​ខូចខាត សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ មួយចំនួន​។​

​ប្រភពពី​សមត្ថកិច្ច បានបញ្ជាក់​ថាៈ មូលហេតុ​បណ្ដាលមកពី​កូន​ប្រ​យស​ម្ចាស់ផ្ទះ ឈ្មោះ ចៅ ឡេង​សេង ជា​អ្នក​ដុត ដោយ​កូន​នោះ មាន​សតិ​មិន​គ្រប់ បែក​ថ្នាំ នៅពេលនោះ ឪពុកម្ដាយ មិនបាន​នៅផ្ទះ នៅតែ​កូន​ម្នាក់ឯង​។ កូនប្រុស​ម្ចាស់ផ្ទះ ក្រោយពី​ដុត​ផ្ទះ​ឪពុកម្ដាយ​ខ្លួនឯង រួចហើយ បានគេច​ខ្លួន ប៉ុន្តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច តាម​ចាប់បាន បញ្ជូន​សំណុំរឿង ទៅ​តុលាការ ហើយ​ខាង​តុលាការ បានសម្រេច​ចោទប្រកាន់ ឃុំខ្លួន​ដាក់​ក្នុង​ពន្ធនាគារ​៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular