ប្រែសម្រួលៈវាសនា/សៀងហៃ៖អ្នកកាសែតជនជាតិចិនម្នាក់ ត្រូវបានតុលាការកាត់ទោសដាក់គុក៤ឆ្នាំកាលពីព្រឹកថ្ងៃចន្ទ ដោយសារតែថតផ្សាយផ្ទាល់ចេញពីទីក្រុងវូហាន ប្រទេសចិនចំពេលចិនផ្អើមអំពីការផ្ទុះវីរុសកូរ៉ូណា។ការកាត់ទោសដាក់គុកនេះកើតឡើងមួយឆ្នាំបន្ទាប់ពីវីរុសកូរ៉ូណាបង្ហាញខ្លួនជាសាធារណៈលើកដំបូងនៅក្នុងទីក្រុងវូហាន នៅចិនភាគកណ្តាល។
មេធាវីរបស់នាងបាននិយាយថា ហ្សាង ហ្សាន អាយុ៣៧ឆ្នាំ ត្រូវបានផ្តន្ទាទោសក្នុងសវនាការរយៈពេលខ្លីមួយនៅក្រុងសៀងហៃ ។
ជាអតីតមេធាវី នាងហ្សាង ហ្សាន ប្រឈមការជាប់គុក៥ឆ្នាំចំពោះ«បង្កជម្លោះនិងបញ្ហា»ដោយសារតែសេចក្តីរាយការណ៍របស់នាងអំពីការផ្ទុះវីរុសកូរ៉ូណានៅដំណាក់កាលដំបូងៗដ៏ចលាចល។សេចក្តីរាយការណ៍ផ្សាយបន្តផ្ទាល់និងអត្ថបទផ្សាយរបស់នាងត្រូវបានចែកចាយក្នុងបណ្តាញសង្គមកាលពីខែកុម្ភៈ នាំអោយមានការចាប់អារម្មណ៍ពីអាជ្ញាធរ ដែលបានដាក់ទោសអ្នកខ្សឹខ្សៀវអំពីវីរុសកូរ៉ូណានេះ៨នាក់តាំងពីមុនមក ដោយសារពួកគេរិះគន់ឬប្រមាថកិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។
បើតាមមេធាវី នាងហ្សាង ហ្សាន បានចាប់ផ្តើមធ្វើកូដកម្មអត់អាហារកាលពីខែមិថុនា និងត្រូវបង្ខំបញ្ចុកអាហារតាមបំពង់ដោយសារអាជ្ញាធរបារម្ភអំពីសុខភាពរបស់នាង។
សូមបញ្ជាក់ថា ហ្សាង ជាអ្នកកាសែតទី១ក្នុងចំណោមអ្នកកាសែតចិន៤នាក់ដែលត្រូវបានចាប់ខ្លួននៅឆ្នាំនេះ ក្រោយពីរាយការណ៍អំពីការផ្ទុះវីរុសកូរ៉ូណាចេញពីក្រុងវូហាន៕
តុលាការប្រជាជនក្រុងសៀងហៃ កាត់ទោសអ្នកកាសែតហ្សាង ហ្សានអោយជាប់គុក៤ឆ្នាំកាលពីថ្ងៃចន្ទ