Home ព័ត៌មានសំខាន់ៗ ថ្ងៃនេះ​ថៃ​រក...

ថ្ងៃនេះ​ថៃ​រកឃើញ​អ្នក​ឆ្លងកូវី​ដ​ចំនួន​១៤៤​នាក់​ទៀត និង​ឆ្លង​ដល់​ខេត្ត​ទី​៤៣

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​រដ្ឋាភិបាល​ថៃ​កាលពី​ថ្ងៃ​ចន្ទ បាន​រាយការណ៍​អំពី​ការ​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន​១៤៤​នាក់​បន្ថែម ក្នុងនេះ​១១៥​នាក់​ឆ្លង​នៅក្នុង​ស្រុក ១៤​នាក់​ជា​កម្មករ​ចំណាកស្រុក​​និង​១៥​នាក់​ទៀត​ជា​អ្នក​ធ្វើ​ចត្តា​ឡីស័​ក​ក្រោយ​ចូលមក​ពី​ក្រៅ​ប្រទេស​។​

​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​កូវី​ដ​១៩​ថៃ​លោក​តា​វី​ស៊ី​ល វី​សានុ​យ៉ូ​ធី​ន បាន​និយាយថា ការឆ្លង​ក្នុងស្រុក​ពាក់ព័ន្ធ​នឹង​ការផ្ទុះកូ​វីដ​១៩​នៅ​ផ្សារ​បង្គា​មួយ​ក្នុង​ខេត្ត​សាមុត សា​ខន មាន​ចំនួន​៤១​នាក់ ក្នុងនោះ​១០​នាក់​នៅ​ក្រុង​បាងកក​។​

​លោក​បាន​បន្តថា ករណី​ឆ្លង​ក្នុង​សហគមន៍​ជាប់​ពាក់ព័ន្ធ​នឹង​វង់ល្បែង​មួយ បាន​បង្កើន​ចំនួន​អ្នក​ឆ្លង​២១​នាក់​ទៀត​នៅ​រ៉ា​យ៉ង​កាលពី​ថ្ងៃ​ចន្ទ មួយ​ករណី​នៅ​ឈុន ប៊ូ​រី​និង​ម្នាក់​នៅ​ឈៀង​ម៉ៃ​។​

​សូមបញ្ជាក់​ថា ចាប់ពី​ថ្ងៃ​១៥​ដល់​២៧​ធ្នូ ការឆ្លង​ក្នុង​ស្រុកថៃ​ត្រូវបាន​រាយការណ៍​នៅ​៤៣​ខេត្ត ដោយ​កើន​៥​ខេត្ត​ពី​ចំនួន​ត្រូវបាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​។​ថៃ​មាន​អ្នក​ឆ្លងកូវី​ដ​១៩​សរុប ៦.២៨៥​នាក់​​តែ​ជា​៦៦,៥​ភាគរយ និង​នៅ​សល់​អ្នក​ផ្ទុក​វីរុស​តែ​២.០៤៥​នាក់ ហើយ​ចំនួន​ស្លាប់​ដោយកូវី​ដ​១៩​នៅ​៦០​នាក់​ដដែល​។​

​នៅ​ថ្ងៃនេះ​ដែរ ពិភពលោក​កើន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​៤១០.១០២​នាក់​នៅ​២៤​ម៉ោង​កន្លងទៅ នាំ​អោយ​ចំនួន​អ្នក​ឆ្លង​កើន​ដល់​៨១,១៤​លាន​នាក់​។​ចំនួន​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​កើន​៧.០៤១​នាក់​រហូត​ដល់​១,៧៧​លាន​នាក់​។​អាម៉េរិនៅ​តែ​នាំមុខ​គេ​ខាង​ចំនួន​ឆ្លង​និង​ស្លាប់​ដោយកូវី​ដ​១៩ ដោយ​នៅ​ថ្ងៃនេះ​អ្នក​ឆ្លង​ឡើងដល់​១៩,៥៧​លាន​នាក់ និង​៣៤១.១៣៨​នាក់​ស្លាប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular