ក្រុម​ជួញដូរ​គ្រឿងញៀន​ឆ្លង​ប្រទេស​ត្រូវបាន​បង្ក្រាប​ក្នុង​វៀតណាម​ភាគ​ខាងជើង​, រឹបអូស​បាន​ថ្នាំញៀន ៣០ គីឡូក្រាម​

1235
ចែករម្លែក

ថ្នាំញៀន​នេះ​ត្រូវបាន​ទិញ​មកពី​ឡាវ​ក្នុងតម្លៃ​ប្រហែល ៦៦០.០០០ ដុល្លារ មុនពេល​យកមក​ជួញដូរ​ក្នុងប្រទេស​វៀតណាម​។

ប៉ូលិស​នៅ​ខេត្ត​ឡៃ​ចូ ភាគ​ខាងជើង​វៀតណាម បាន​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ឆ្លង​ប្រទេស និង​ចាប់បាន​សមាជិក​ក្រុម​នេះ​ពីរ​នាក់ កាលពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ​។

ឈ្មោះ ស៊ុ​ង អា ថៃ អាយុ ២១ ឆ្នាំ ជនជាតិ​ឡាវ និង ហូ អា ចូ បុរស​ជនជាតិ​វៀតណាម​អាយុ ២៨ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ជាមួយ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ប្រហែល ៣០ គីឡូក្រាម​។

ប៉ូលិស​បានដឹង​តម្រុយ​អំពី​ក្រុម​ជួញដូរ​គ្រឿងញៀន​នេះ​កាលពី​ខែ​មុន ហើយ​អាច​ចាប់ខ្លួន​ឧក្រិដ្ឋជន​បានសម្រេច បន្ទាប់ពី​ការស៊ើបអង្កេត​ពេញ​មួយ​សប្តាហ៍​។​

ក្រុម​ជួញដូរ​នេះ​ត្រូវបាន​ប្រតិបត្តិការ​ដោយ​ក្រុម​ជនជាតិភាគតិច​វៀតណាម និង​ជនជាតិ​ឡាវ ហើយ​ដឹក​ថ្នាំ​តាម​រថភ្លើង​រវាង​ខេត្ត​ដៀ​ន​បិ​ន និង ខេត្ត​ឡាវ​ខាយ​។​

ប៉ូលិស​បាន​ឃាត់​រថភ្លើង​មួយ ខណៈ​វា​បើក​ឆ្លងកាត់​ខេត្ត​ឡៃ​ចូ កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​១០ កក្កដា​៕ ​ដោយ ៖កញ្ញាដាលីស

ថ្នាំញៀន ៣០ គីឡូ​ត្រូវបាន​រឹបអូស រួមទាំង​អ្នកជួញដូរ​ពីរ​នាក់

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ