​ប្រទះឃើញ​សាកសព​ជនជាតិ​បរទេស​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​

1062
ចែករម្លែក

​ដោយៈ​គ្រី​សម្បត្តិ​/​ភ្នំពេញៈ​សាកសព​ជនជាតិ​បរទេស​ម្នាក់​ដែល​បាន​ហើម​ស្អុយ​ទៅហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេក​ផ្កាប់មុខ​ស្លាប់​នៅក្នុង​បន្ទប់​ជួល​ជាន់​ទី​១​។​សាកសព​នេះ​បង្ក​ការភ្ញាក់ផ្អើល​ជាខ្លាំង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨ នៅក្នុង​ផ្ទះជួល​ជាន់​ទី​១ ផ្ទះ​លេខ​97B ផ្លូវ​លេខ​86 ភូមិ​22 សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​
.
​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​មានឈ្មោះ នី ណូ​ស​ស្តា​វ មី​លិ​ង​កូ​វិច ជនជាតិ​ក្រូ​អាត ភេទ​ប្រុស អាយុ ៦៨​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​តែ​ម្នាក់​។​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ផ្ទះកើតហេតុ​បាន​ឲ្យ​ដឹងថា កាលពី​៥ ទៅ​៦​ថ្ងៃមុន​គឺ​បានឃើញ​ជនរងគ្រោះ​រត់​ដេញ​ស្វា​ដែល​រត់​ចុះឡើង​នៅក្បែរ​បន្ទប់​របស់គាត់ ហើយក៏​រអិល​ជើង​ដួល​បោក​ជាមួយ​ឥដ្ឋការ៉ូ ។​រួច​ជនរងគ្រោះ​ក្រោក​ឡើង​ទាំង​អា​ការៈមិន​ស្រួល​ហើយ​ដើរចូល​ក្នុង​បន្ទប់​បាត់​។​

​ប្រព​ដដែល​បាន​បន្តថា​រហូតមកដល់​ថ្ងៃកើតហេតុ​បើ​គិតពី​រយៈពេល​ប្រហែល​៥​ថ្ងៃ​ទើប​មាន​ជនបរទេស​ម្នាក់ទៀត​ដែល​ស្នាក់នៅ​បន្ទប់​ក្បែរ​គ្នា បាន​ធំ​ក្លិនស្អុយ​យ៉ាងខ្លាំង​ក៏​ប្រាប់​ម្ចាស់ផ្ទះ​ឲ្យ​ឡើងទៅ​មើល​ទើប​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​ផ្កាប់មុខ​តែម្នាក់ឯង​ហើយ​មាន​សភាព​ហើម​ស្អុយរលួយ​ទៅហើយ​។​ក្រោយពី​ទទួលបាន​ព័ត៌មាន​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ​និង​ទំនាក់ទំនង​ទៅ​កម្លាំង​ជំនាញ​កោសល្យវិច័យ​ចុះមក​ពិនិត្យ​សាកសព​នៅ​កន្លែងកើតហេតុ​តែម្ដង ។

បន្ទាប់ពី​សមត្ថកិច្ច​ពិនិត្យ​រួចរាល់ ក៏បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​ពិតជា​ដេកស្លាប់​ដោយ​ខ្លួនឯង​មែន​ដោយ​ពុំ​ពាក់ព័ន្ធ​និង​ករណី​អ្វី​ផ្សែង​ឡើយ​រួចហើយ​ក៏បាន​យក​សាកសព​ទៅ​តំកល់ទុក​នៅ​មន្ទីរពេទ្យ​រុស្សី​រងចាំ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/

​ប្រទះឃើញ​សាកសព​ជនជាតិ​បរទេស​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​

ទីតាំងផ្សាយពាណិជ្ជកម្ម