Home ព័ត៌មានសំខាន់ៗ កងការពារព្រំដ...

កងការពារព្រំដែនលេខ៦០១ បន្តចេញល្បាតតាមបណ្តាយព្រំដែនកម្ពុជាវៀតណាម ស្ថិតក្នុងភូមិសាស្ត្រទទួលខុសត្រូវ

ដោយ:មុនូីរ័ត្ន/ភ្នំពេញៈ ដើម្បីរក្សាបាននូវបូរណភាពដែនដី សុខសន្តិភាព និងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមាន នៅបណ្តាយខ្សែបន្ទាត់ព្រំដែន កម្ពុជាវៀតណាម នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ៦០១បានចាត់តាំងកម្លាំង២កងល្បាត ដឹកនាំដោយ វរសេនីយ៍ត្រី មុំ សុផល មេបញ្ជាការរងកង ដោយបានធ្វើការចុះល្បាតតាមខ្សែបន្ទាត់ព្រំដែន នៅក្នុងតំបន់ដែលខ្លួនទទួលខុសត្រូវរបស់ខ្លួន ក្នុងនោះ១កង ចុះល្បាតតាមខ្សែបន្ទាត់ព្រំដែន ចាប់ពីបង្គោលលេខ២៤១ (ក្បែរមាត់ទន្លេមេគង្គ) រហូតដល់បង្គោលលេខ៨៦ ភូមិសាស្ត្រឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល។ និងមួយកងល្បាតទៀត ត្រូវបានល្បាតតាមខ្សែបន្ទាត់ព្រំដែន ចាប់ពីបង្គោល៩៤ រហូតដល់ចំណុចព្រែកចំការចេក។

ការចុះល្បាតគឺត្រូវបានធ្វើឡើងជាប់ជាប្រចាំ តាមផែនការដែលបានដាក់ចុះ ការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាព ជូនប្រជាពលរដ្ឋដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងការប្រកបរបទទួលទាន និងធ្វើកសិកម្មផ្សេងៗ។ ជាការកត់សម្គាល់ គឺពុំមានបទល្មើស ឆ្លងដែន ឫមានបញ្ហាអសន្តិសុខ ក្នុងតំបន់នេះឡើយ។ ជាមួយនិងការងារចុះល្បាតតាមគោលដៅ របស់កងការពារព្រំដែនលេខ៦០១ គឺកម្លាំងទាំងអស់បានអនុវត្តខ្ជាប់ខ្ជួន នូវវិធានការអនាម័យរបស់ក្រួសួងសុខាភិបាល ដោយការពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular