Home ព័ត៌មានជាតិ សង្គម រយៈពេល​មួយ​សប...

រយៈពេល​មួយ​សប្តាហ៍ ខេត្តបាត់ដំបង​ទទួល​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ​ប្រមាណ​១​ពាន់​នាក់​

​ដោយ​: គ្រញូង / បាត់ដំបង​: ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា រយៈពេល​មួយ​សប្តាហ៍ ចាប់ពី​ថ្ងៃទី​២១​ដល់​២៨​ខែ​ធ្ឆ្នាំ​២០២០ ខេត្តបាត់ដំបង ទទួល​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ​ប្រមាណ​១​ពាន់​នាក់ ហើយ​កំពុង​ដាក់​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទាំងអស់ ព្រមទាំង​យក​វត្ថុ​សំណាក​ពី​ពលករ​ខ្មែរ​ទាំងអស់​ជា​រៀងរាល់ថ្ងៃ ក្នុងនោះ​មួយចំនួនធំ​ទទួលលទ្ធផល​អវិជ្ជមាន និង​មួយចំនួន​តូច​ទៀត កំពុង​រង់ចាំ​លទ្ធផល​នៃ​ការវិភាគ​ធ្វើតេស្ត​បន្តទៀត​។​

​លោក​ឱសថ​បណ្ឌិត វឿ​ង ប៊ុន​រ៉េត ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តបាត់ដំបង បញ្ជាក់ថា ក្នុងចំណោម​ពលករ​ប្រមាណ​១​ពាន់​នាក់​នេះ ភាគច្រើន​រស់នៅ​តាម​បណ្តា​ស្រុក​ជាប់​ព្រំដែន ដូចជា​ស្រុក​កំរៀង ស្រុក​សំពៅ​លូន ភ្នំព្រឹក មោងឫស្សី សំឡូត ប​វេ​ល ថ្មគោល និង​ស្រុក​រុក្ខ​គី​រី នៃ​ខេត្តបាត់ដំបង​។​

​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០​ថា អាជ្ញាធរ​ស្រុក​កំរៀង និង​អាជ្ញាធរខេត្ត​បាត់ដំបង បានទទួល​យក​ពលក​រ​ខ្មែរ និង​រៀបចំ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​មណ្ឌល​ផ្សេងៗ សរុប​ចំនួន ៧៣២​នាក់ ក្នុងនោះ​ស្រី្ត និង​ក្មេង ២៩៥​នាក់ ដែល​បាន​សម្រុក​ចាក​ចេញពី​ប្រទេស​ថៃ កាត់​តាម​ច្រកទ្វារព្រំដែន​ជាច្រើន ដូចជា​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ច្រក​តំបន់​មួយចំនួន ច្រក​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ជាដើម​។​

​លោក​បាន​បន្តថា អាជ្ញាធរខេត្ត បច្ចុប្បន្ន​បានរៀបចំ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​ដាក់​ពលករ​ខ្មែរ ឲ្យ​នៅ​ដាច់ដោយឡែក​មាន​ជាច្រើន​កន្លែង​ទៀត ពិសេស​នៅ​តំបន់​ជាប់​ព្រំដែន​ដូចជា​ក្នុង​បរិវេណ​វិទ្យាល័យ​កំរៀង មណ្ឌល​សុខភាព​ត្រាង ក្នុងស្រុក​កំរៀង នៅ​បរិវេណ​សាលាបឋមសិក្សា​ជ្រៃ​សីមា​ឃុំ​ជ្រៃ​សីមា​ស្រុក​សំពៅ​លូន និង​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅក្នុង​បរិវេណ​វិទ្យាល័យ​ព្រះមុនីវង្ស​ក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ជាដើម​។​

​គួរ​បញ្ជាក់ថា ក្នុង​រយៈពេល​ធ្វើ​ច​ត្តា​ឡឺ​រយៈពេល​១៤​ថ្ងៃ ពលករ​ទាំង​ទទួល​អាហារ​៣​ពេល និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ​។ ពេល​ចប់​ច​ត្តា​ឡឺ​ស័ក​រួច មាន​រថយន្ត​ដឹក​ពលករ​ទៅកាន់​ស្រុក​ដល់​ស្រុកកំណើត​ទៀតផង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular