Home ព័ត៌មានសំខាន់ៗ កម្ពុជា រៀបចំ...

កម្ពុជា រៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម ដើម្បី​ទាញយក​ប្រយោជន៍ ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​

ដោយៈ ពៅ​និមល / ភ្នំពេញៈ មន្ត្រី​អ្នកនាំពាក្យ នៃ​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថាៈ ពេលនេះ ក្រុមការងារ កំពុង​សិក្សា​ស្រាវជ្រាវ និង​រៀបចំ​យុទ្ធសាស្ត្រ ជម្រុញ​ការនាំចេញ តាម​សេចក្តី ស្តីពី​ការកែសម្រួល ក្រុមការងារ​រៀបចំ គោលនយោបាយ និង​យុទ្ធសាស្ត្រ ចរចា​បង្កើត​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី (FTA)​។​

​លោក ស៊ា​ង ថៃ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម បានលើកឡើង​ថាៈ ទាក់ទង​ការងារ​នេះ ជា​លទ្ធផល នៃ​ការសិក្សា​ស្រាវជ្រាវ កន្លងមក បាន​ផ្តោតលើ មុខទំនិញ​ចំនួន ៩ ហើយ មានដូចជា វិស័យ​សម្លៀកបំពាក់ វិស័យ​ស្បែកជើង តំបន់​សេដ្ឋកិច្ច​ពិសេស វិស័យ​ដំឡើង​កម្មន្តសាល​ធុន​ស្រាល វិស័យ​ចំណីអាហារ​កែច្នៃ វិស័យ​ជលផល វិស័យ​អង្ករ​វិស័យ​ដំឡូង​មី និង​កៅស៊ូ​ធម្មជាតិ ដើម្បី​ជម្រុញ​ការនាំចេញ ទៅកាន់​ប្រទេស​ចិន និង​លក្ខខណ្ឌ​ច្រកចូល ទីផ្សារ​ប្រទេស​ចិន​។​

​លោក បានឱ្យដឹង​ទៀតថាៈ ក្រុមការងារ បាន​សិក្សា អំពី​ទំហំ​ពាណិជ្ជកម្ម ក្នុង​ពិភពលោក ការនាំចេញ​របស់​កម្ពុ​ជា ទៅកាន់​ទីផ្សារ​ពិភពលោក និង​ទៅកាន់​ទីផ្សារ ប្រទេស​នាំចូល​ធំៗ ដែលជា​ដៃគូ​ពាណិជ្ជកម្ម ជាពិសេស​គឺ​ការសិក្សា និង​វិភាគ​អំពី​ចំណុចខ្លាំង ចំណុចខ្សោយ ឱកាស​ការគំរាមកំហែង (SWOT Analysis) ដើម្បី​កំណត់ថា ទំនិញ​ណា ជា​ផលិតផល​ថ្មី ផលិតផល កំពុង​លូតលាស់ ផលិតផល មាន​ភាពចាស់ទុំ ដើម្បី​មាន​ភាពងាយស្រួល ធ្វើ​ការជំរុញ​ការនាំចេញ​បន្ថែមទៀត​។​

​លោក​បាន​លើកឡើងថាៈ លើសពីនេះ ក្រុមការងារ ក៏បាន​សិក្សា អំពី​របប​ពន្ធ (​ពន្ធគយ​នាំចូល​) ទៅតាម​ប្រភេទ នៃ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​ពហុភាគី តាម​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី អាស៊ាន​ចិន តាម​ភាពអនុគ្រោះ​ពិសេស សម្រាប់​កម្ពុជា និង​តាម​ឋានៈ​ប្រទេស ដែលមាន​ការអភិវឌ្ឍ​ន៍​តិចតួច ដើម្បី​ពិនិត្យមើល ការនាំចេញ តាម​កិច្ចព្រមព្រៀង​មួយណា ដើម្បី​ទទួល​ភាពអនុគ្រោះ​បំផុត និង​បាន​សិក្សា​ផងដែរ ចំពោះ​របាំង​បច្ចេកទេស របស់​ប្រទេស​ចិន ក្នុងការ​នាំចូល ចំពោះ​ទំនិញ​នីមួយៗ​៕/V​

កម្ពុជា រៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម ដើម្បី​ទាញយក​ប្រយោជន៍ ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​

កម្ពុជា រៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម ដើម្បី​ទាញយក​ប្រយោជន៍ ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular