ប្រែសម្រួល : កញ្ញាដាលីស ៖ តារាបាល់ទាត់អាហ្សង់ទីន លីអូនែល ម៉េសស៊ី នឹងខកខានការប្រកួតចុងក្រោយនៃឆ្នាំ២០២០សម្រាប់ក្រុមអ្នកមានបុណ្យ Barcelona ទល់់នឹងក្រុម Eibarដែលគ្រោងនឹងលេងនៅថ្ងៃអង្គារទី២៩ធ្នូ បន្ទាប់ពីក្លិបប្រកាសថា ការព្យាបាលជង្គង់នឹងធ្វើឱ្យរូបគេអវត្តមានការប្រកួតនេះ។
ក្លិបបាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យទី២៧ធ្នូថា “កីឡាករជម្រើសដំបូង លីអូនែល ម៉េសស៊ី កំពុងទទួលការព្យាបាលជង្គង់ស្តាំរបស់គាត់ និងរំពឹងវិលត្រឡប់មកហ្វឹកហាត់វិញ បន្ទាប់ពីជំនួបរវាង FC Barcelona និង SD Eibar”។
ក្នុងខែធ្នូនេះ ម៉េសស៊ីបានខកខានការប្រកួតរបស់ Barcelona ទល់នឹង Dynamo Kiev និង Ferencvaros ។
ប្រធានក្រុម Barcelona រូបនេះលេងបាន១៨លើកសម្រាប់ក្រុមអ្នកមានបុណ្យ និង ស៊ុតបានសរុប ១០ គ្រាប់ ដោយគ្រាប់បាល់ចុងក្រោយរបស់គាត់កាលឈ្នះ Valladolid ៣-០ កាលពីថ្ងៃពុធសប្តាហ៍មុន បានជួយឱ្យគ្រាប់បាល់សរុបរបស់គាត់មានចំនួន ៦៤៤ គ្រាប់លើសឯតទគ្គកម្មរបស់ប៉េឡេ ៦៤៣ គ្រាប់ពេលលេងឱ្យ Santos៕
ម៉េសស៊ីនឹងអវត្តមានសម្រាប់ជំនួបរវាង FC Barcelona និង SD Eibar