Home ព័ត៌មានសំខាន់ៗ ​កសិករ រីករាយ...

​កសិករ រីករាយ​ជាមួយ​តម្លៃ និង​ទិន្នផល​ដំណាំ ដំឡូង​មី ឆ្នាំនេះ ល្អប្រសើរ​

​ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិហារៈ កសិករ​ស្រុក​គូលែន ខេត្តព្រះវិហារ កំពុង​នាំគ្នា ប្រមូល​ផលដំណាំ ដំឡូង​មី យ៉ាង​មមាញឹក និង​សប្បាយរីករាយ​បំផុត នៅពេល​តម្លៃ​ទីផ្សារ មានតម្លៃ​ខ្ពស់​សមរម្យ រីឯ​ទិន្នផល ក៏មាន​ភាពល្អប្រសើរ បើ​ធៀប​នឹង​ឆ្នាំ​កន្លងទៅ ។​

​ដំណាំ​ដំឡូង​មី ត្រូវបាន​គេ​ដាំ នៅ​ស្ទើរ​គ្រប់​ខេត្ត ក្នុងប្រទេស​កម្ពុជា ដោយ​ជាធម្មតា គេ​ចាប់ផ្តើម​ដាំ ក្នុង​ខែឧសភា និង​ប្រមូល​ផល ចាប់ពី​ខែវិច្ឆិកា រហូតដល់​ចុងខែ កុម្ភៈ ក្នុង​ឆ្នាំ​នីមួយៗ ។ ដោយឡែក សម្រាប់​ខេត្តព្រះវិហារ ដែលជា​ខេត្ត មាន​សក្ដានុពល​មួយ​នៃ​កម្ពុជា នា​រដូវ​ប្រមូល​ផលដំណាំ ដំឡូង​មី ឆ្នាំនេះ កំពុងមាន ភាពល្អប្រសើរ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន ។​

​លោក ឌៀប ចម ប្រធាន​ក្រុមប្រឹក្សាភិបាល សហគមន៍​កសិកម្ម លើកកម្ពស់​កសិករ នៅ​ឃុំ​គូលែន​ជើង ស្រុក​គូលែន បាន​និយាយថាៈ បច្ចុប្បន្ននេះ កសិករ សហគមន៍​របស់លោក បាននិងកំពុង​មមាញឹក​ខ្លាំង ក្នុងការ​ប្រមូល​ផល ដំឡូង​មី​សិរី​រា​ង្គ​ជា​បណ្ដើរៗ​ហើយ ពោលគឺ​សម្រាប់​ផ្គត់ផ្គង់ លក់​ជូន​ក្រុមហ៊ុន​ក្នុងស្រុក​មួយ តាមរយៈ​ការធ្វើ​កសិកម្ម តាម​កិច្ចសន្យា លើ​បរិមាណ ជាង ៧.៥៤៨ ហិកតា ។​

​លោក បាន​បន្តថាៈ កសិករ​សហគមន៍ មាន​ភាពសប្បាយ រីករាយ​ខ្លាំង​មែនទែន នៅពេល​ទិន្នផល​ឆ្នាំនេះ ក៏មាន​ភាពល្អប្រសើរ ហើយ​តម្លៃ​ដែល​បាន​ចរចា ជាមួយ ក្រុមហ៊ុន​ទទួល​ទិញ គឺមាន​តម្លៃ ៣៦០ រៀល ក្នុង​មួយ​គីឡូក្រាម សម្រាប់​ដំឡូង​ស្រស់ ។ តម្លៃ​នេះ​ខ្ពស់​សមរម្យ បើ​ធៀប​ជាមួយនឹង​តម្លៃ ខាងក្រៅ គឺ​ខុសគ្នា ពី ៣០ ទៅ ៤០ រៀល ក្នុង​មួយ​គីឡូក្រាម​។​

​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ បានឱ្យដឹងថាៈ ក្នុង​ឆ្នាំ​២០២០ នេះ ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ដំឡូង​មី នៅ​ទូទាំង ខេត្តព្រះវិហារ មាន​ចំនួន ជាង ២៥.០០០ ហិកតា ក្នុងនោះ មាន​សហគមន៍​កសិក​ម្ម ចំនួន ១១ បាន​ចុះកិច្ចសន្យា​ផលិត និង​ផ្គត់ផ្គង់​ដំឡូង​មី​សរីរាង្គ​ស្រស់ លក់​ឱ្យ ក្រុមហ៊ុន​សាជីវកម្ម សហគមន៍​កសិកម្ម​ក​ម្ពុ​ជា ហៅថា CACC លើ​បរិមាណ សរុប​ជាង ៤ ម៉ឺន​តោន​។​

​ជាមួយនេះ លោក​បាន​និយាយថាៈ បច្ចុប្បន្ននេះ កសិករ​នៅ​ទូទាំង​ខេត្ត ចាប់ផ្ដើម​មមាញឹក​ខ្លាំង ក្នុងការ​ប្រមូល​ផលដំណាំ​ដំឡូង​មី បណ្ដើរៗ​ហើយ ។ ក្នុងនោះ ការប្រមូល​ផល​របស់​ពួកគាត់ មាន​ភាពល្អប្រសើរ បើ​ធៀប​នឹង​ឆ្នាំមុន ដែល​អាច​ទទួលផល ប្រមាណ​ជា ជិត ៥០ តោន ក្នុង​មួយ​ហិកតា​។ ទន្ទឹមគ្នា​នេះដែរ ប្រធាន មន្ទីរ​កសិកម្ម ក៏បាន​ផ្ដាំ​ផ្ញើឱ្យ​កសិករ​ទាំងអស់ ចុះឈ្មោះ​ចូល​ជា សមាជិក​សហគមន៍ ដើម្បី​ងាយស្រួល ក្នុង​ការលក់​ផលិតផល​កសិកម្ម ដូចជា ស្រូវ ដំឡូង និង ចន្ទីរ ជាដើម ក្នុងនោះ កសិករ មិន​ត្រឹមតែ​ទទួលបាន នូវ​និរន្ដរភាព​ទីផ្សារ មានតម្លៃ​ខ្ពស់ ជាង​ទីផ្សារ​ខាងក្រៅ និង​មិនមាន​កាត់​ភាគរយ​ទម្ងន់ ដោយ​ក្នុង ១ តោន ក្រុមហ៊ុន គិតលុយ​ជូន ១.០០០ គីឡូ​ពេញ បើ​ធៀប​ជាមួយ​កសិករ​ខាងក្រៅ គេ​កាត់​ចាប់ពី ១០ ទៅ ២០ ភាគរយ ។

បន្ថែម​ពីនេះ​ទៀត កសិករ ថែមទាំង​អាច ទទួលបាន នូវ​ការបណ្ដុះបណ្ដាល ពី​ក្រុមហ៊ុន លើ​ជំនាញ​ទុន​ផ្សេងៗ និង​ការអនុវត្ត​ជាក់ស្តែង ទាក់ទង​ទៅនឹង​ស្តង់ដា សិរី​រា​ង្គ​ប្រព័ន្ធ​សវនកម្ម​ផ្ទៃក្នុង បច្ចេកទេស ដាំ​ដុះ ការធ្វើផែនការ​ទិញ លក់ សហគ្រិនភាព គោល​គំនិត​អាជីវកម្ម ការកត់ត្រា​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង ជាដើម ៕/V​

កសិករ រីករាយ​ជាមួយ​តម្លៃ និង​ទិន្នផល​ដំណាំ ដំឡូង​មី ឆ្នាំនេះ ល្អប្រសើរ​

កសិករ រីករាយ​ជាមួយ​តម្លៃ និង​ទិន្នផល​ដំណាំ ដំឡូង​មី ឆ្នាំនេះ ល្អប្រសើរ​

កសិករ រីករាយ​ជាមួយ​តម្លៃ និង​ទិន្នផល​ដំណាំ ដំឡូង​មី ឆ្នាំនេះ ល្អប្រសើរ​

កសិករ រីករាយ​ជាមួយ​តម្លៃ និង​ទិន្នផល​ដំណាំ ដំឡូង​មី ឆ្នាំនេះ ល្អប្រសើរ​

កសិករ រីករាយ​ជាមួយ​តម្លៃ និង​ទិន្នផល​ដំណាំ ដំឡូង​មី ឆ្នាំនេះ ល្អប្រសើរ​

កសិករ រីករាយ​ជាមួយ​តម្លៃ និង​ទិន្នផល​ដំណាំ ដំឡូង​មី ឆ្នាំនេះ ល្អប្រសើរ​កសិករ រីករាយ​ជាមួយ​តម្លៃ និង​ទិន្នផល​ដំណាំ ដំឡូង​មី ឆ្នាំនេះ ល្អប្រសើរ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular