ដោយៈ រ៉ាម៉ន/ភ្នំពេញៈ អនុវត្តទៅតាមការណែនាំ របស់លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ផ្លូវ១ខ្សែទៀត នៅក្នុងមូលដ្ឋានខណ្ឌទួលគោក កាលពីសប្ដាហ៍មុននេះ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានដាក់គ្រឿងចក្រ ជួសជុលផ្លូវ ដោយចាក់អ៊ុតកៅស៊ូ ផ្លូវលេខ១៨៦ (ចាប់ពីផ្លូវលេខ២៥៣ ដល់ផ្លូវលេខ២៦៥ ) សង្កាត់ទឹក ល្អក់ទី៣ ខណ្ឌទួលគោក ឱ្យបានស្អាត និងមានសោភ័ណភាព ងាយស្រួលដល់ការធ្វើ ដំណើរ ទៅមករបស់ប្រជាពលរដ្ឋ ក្រោយទទួលរងការខូចខាត ដោយជំនន់ទឹកភ្លៀង កន្លងមក។
ក្នុងនាម អាជ្ញាធរខណ្ឌទួលគោក លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និងប្រជា ពលរដ្ឋ ក្នុងខណ្ឌទួលគោក បានសូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោកអភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋក្នុងខណ្ឌ ដែលការផ្តល់ជូន នូវផ្លូវកៅស៊ូដ៏ស្អាតនេះ គឺជាការលើកទឹកចិត្តបន្ថែម ដ៏ប្រពៃថ្លៃថ្លា៕/V-PC