ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
សោគ្រោក
គុណសព្ទ
គគ្រក់, កខ្វក់, គួរខ្ពើម
ទីសោគ្រោក ( ប្រើជា សោកគ្រោក ក៏មាន ) ។
សោដា
បរិវារសព្ទ
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ សោហ៊ុយ ថា
សោហ៊ុយសោដា សោហ៊ុយរាយរង ។
សោត
និបាតសព្ទ
ឯ, រីឯ; ទៀត; ចំណែកឯ, ចំណែកខាង; ដូច្នោះ; ក៏ដែរ,ក៏ដោយ
សោតណា យ៉ាងណាក៏ដោយ : តាមតែសោតណាចុះ ! តាមតែយ៉ាងណាក៏ដោយចុះ ! ។
សោតសឹង ឬ សោតសឹងតែ សុទ្ធសឹង ឬ សុទ្ធសឹងតែ
សោតសឹងព្រៃស្បាត, សោតសឹងតែផ្លែខ្ចីៗ (ព.កា.) ។
សោតឯ ចំណែកឯ
សោតឯបងខ្ញុំក៏ដែរ…។
បើពុំនោះសោត បើមិនដូច្នោះទេ
បើពុំនោះសោតក្រែងតែគាត់មានធុរៈអ្វីជាទម្ងន់ ។
បើមិនទេសោត បើមិនមែនដូច្នោះទេ
បើមិនទេសោត ឲ្យហៅវាមកសួរចុះ! ។
ពុំនោះសោត មួយទៀត
ពុំនោះសោតត្រូវឲ្យដឹងដំណឹងទៅខ្ញុំបាន៥ថ្ងៃមុន ។
មួយសោត មួយទៀត ។ មួយវិញសោត មួយវិញទៀត ។ ល ។
នាមសព្ទ
( បា.; សំ. ឝ្រោត្រ ) ត្រចៀក ។ សោតទ្វារ ទ្វារត្រចៀក ( ត្រចៀកជាទ្វារចូលនៃសំឡេង ) ។ សោតប្បសាទ ( —ត័ប-ប៉ៈសាត ) ប្រសាទរបស់ត្រចៀក ។ សោតវិញ្ញាណ សេចក្ដីដឹងដែលកើតឡើងអាស្រ័យសំឡេងមកប៉ះនឹងសោតប្បសាទ ។ សោតសម្ផស្ស ( —សំ-ផស់ ) ការប៉ះពាល់សំឡេងដោយសោតប្បសាទ ( ម. ព. សម្ផស្ស ផង ) ។ សោតាយតនៈ ( —យ៉ៈតៈនៈ; បា. < សោត + អាយតន ) អាយតនៈ គឺត្រចៀក, ត្រចៀកដែលជាអាយតនៈមួយ ក្នុងអាយតនៈទាំង៦ ។ ល ។
សោតា
(—តា ឬ ដា)
នាមសព្ទ
( បា.សោត; សំ. ស្រោតស៑ ) ខ្សែទឹក ។ ព. ពុ. ឈ្មោះលោកុត្តរធម៌មួយគូ គឺមគ្គផលជាដើមខ្សែ ( ថ្នាក់មគ្គហៅ សោតាមគ្គ ឬ សោតាបត្តិមគ្គ, ថ្នាក់ផលហៅ សោតាផល ឬ សោតាបត្តិផល ) ។ សោតាបន្ន ( —ប័ន; បា. < សោត + អាបន្ន “បានលុះ, បានសម្រេច” ) អរិយបុគ្គលអ្នកបានសម្រេចលោកុត្តរធម៌ថ្នាក់សោតា ( បើស្ត្រីជា សោតាបន្នា ) ។ ល ។
សោត្ថិភាព
(សោត-ថិ-ភាប)
នាមសព្ទ
( បា. សោត្ថិ + ភាវ; សំ. ស្វស្ដិ + ភាវ ) សុវត្ថិភាព
បានត្រឡប់មកដល់ស្រុកកំណើតវិញ ដោយសោត្ថិភាព, បានប្រកបដោយសោត្ថិភាព ។