Home ព័ត៌មានជាតិ សន្តិសុខ នារី​រូប​ស្រស...

នារី​រូប​ស្រស់​សោភា ដែល​បាត់​ខ្លួន នៅ​ផ្សារ​ស្ទឹងត្រែង បាន​វិលត្រឡប់ មករក​ប្ដី និង​កូន​វិញ​ហើយ

ដោយៈ សុខុម/ស្ទឹងត្រែងៈ ឥឡូវនេះ មាន​ដំណឹង​ថ្មី​ហើយ ទាក់ទង​ទៅនឹង​នារី​រូប​ស្រស់​ម្នាក់ បាត់​ខ្លួន​ពេល​ដើរ​ផ្សារ​ស្ទឹងត្រែង ជាមួយ​ប្ដី និង​កូនស្រី​តូច​ម្នាក់ កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ ។​

​លោក នី​ម៉​ង់ មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្ដៅ បាន​ប្រាប់​ឲ្យ​ដឹង នៅ​ល្ងាច​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០ នេះ​ថាៈ សាច់ញាតិ ក្រុមគ្រួសារ និង​ប្ដី បាន​ទំនាក់ទំនង តាម​ទូរស័ព្ទ ដោយផ្ទាល់​ពី​ដំណឹង នៃ​ការវិលត្រឡប់ របស់​នារី​ម្នាក់ ដែល​បាត់​ខ្លួន​នោះ​។​

​គួរ​រំលឹក​ឱ្យដឹងថា នារី​រូប​ស្រស់​ម្នាក់ បាន​បាត់​ខ្លួន នៅ​ផ្សារ​ស្ទឹងត្រែង ពេលធ្វើ​ដំណើរ​មក រក​ទិញ សម្ភារៈ​របស់របរ​ជា​មួយ​ប្ដី និង​កូនតូច​ម្នាក់​។ ខណៈនោះ ស្ត្រី​ជា​ប្រពន្ធ បាន​សុំ​ប្ដី ទៅ​ទិញ​ឡេ​លាប​ស្បែក ក៏​ស្រាប់តែ​បាត់​ខ្លួន ដោយ​មិនដឹង​មូលហេតុ​។ បុរស​ជា​ប្តី និង​កូនស្រី​ម្នាក់ ទើប​មាន​អាយុ ៥ ឆ្នាំ បាត់​ដំណឹង​យូរពេក ក៏​តាម​រកតែ​រក​មិនឃើញ ហើយ​បានដាក់​ពាក្យបណ្ដឹង ទៅកាន់​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​។​

​នារី​រូប​ស្រស់ ដែល​បាត់​ខ្លួន​ឈ្មោះ ចាន់ ប៊ុន​ហាន់ អាយុ ២០ ឆ្នាំ មាន​ទីលំនៅ​ភូមិ ស្តៅ​២ ឃុំ​ស្តៅ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។ រីឯ​ប្ដី​ឈ្មោះ កា​ខេមរិន អាយុ ២២ ឆ្នាំ​។ ទាក់ទង​នឹង នារី​ម្នាក់ ដែល​បាត់​ខ្លួន ខាងលើនេះ សារព័ត៌មាន​យើង មិនទាន់បាន​បញ្ជាក់​លំ​អិត​ខាង​ភាគី នារី ឲ្យ​ច្បាស់លាស់ នៅឡើយ​ទេ ដោយសារតែ លេខ​ទូរស័ព្ទ​ថ្មី ដែល​នាង​ទំនាក់ទំនង ជាមួយនឹង​ក្រុមគ្រួសារ ខ​ល​ចូល​ជា​ច្រើនដង តែ​មិន​ទទួល​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular