ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
សោត្រោ
គុណសព្ទ
ដែលមានសាច់រឹងទាំងរលុងពេកមិនសមខ្លួនផងទៀត
ពាក់អាវសោត្រោ, ស្លៀកខោសោប៉ត្រោ ។
សោទក
(—ទក់)
គុណសព្ទ
( បា. < ស “ប្រកបដោយ” + ឧទក “ទឹក” ) ដែលមានទឹក
ត្រពាំងសោទក (ព. កា.) ។
នាមសព្ទ
ផ្លូវទឹក, ធ្នារទឹក ។
សោទរ
(—ទៈរៈ,—ទ)
នាមសព្ទ
( បា. < សហ “ជាមួយ, រួមជាមួយ” > ស + ឧទរ ឬ ឧទរិយ “ពោះ, ផ្ទៃ”; សំ. សោទរ ឬសោទយ៌ ) បងប្រុសឬប្អូនប្រុសរួមឧទរមួយ, បងប្អូនប្រុសពោះមួយ ( ប្រើជា សោទរៈ ឬ សោទរិយៈ ក៏បាន; បើបងឬប្អូនស្រីជា សោទរា ឬ សោទរិយា ) ។
សោធន
(ធន់)
នាមសព្ទ
( បា. សោធន; សំ. ឝោធន ) ការជម្រះ, ការលាងជម្រះ, ការសម្អាត, ការជម្រះឲ្យត្រឹមត្រូវ ។ សោធនកម្ម ឬ —កិច្ច ការធ្វើឲ្យជ្រះ, ឲ្យស្អាត ។ សោធនបត្រ ឬ —ប័ត្រ សន្លឹកប្រាប់ពាក្យខុសពាក្យត្រូវ ( សន្លឹកសៀវភៅដែលកែពាក្យខុសឲ្យទៅជាពាក្យត្រូវ ) ។ ល ។
សោធនី
(—ធៈ—)
នាមសព្ទ
( បា.; សំ. ឝោ— ) អំបោស, ច្រាស; ប្រែង ( ព. កា. )
គ្រានោះដូនជី កាន់សោធនី បោសទីក្បែរតូប ទីនោះមានផ្កា ធុំក្លិនក្រអូប ច្រមុះស្រងស្រូប ភ្លេចធម៌កម្មដ្ឋាន ។ ទន្ដសោធនី ស្ទន់ឬច្រាសសម្រាប់ដុសជម្រះធ្មេញ ។ វត្ថសោធនី ច្រាសឬប្រែងសម្រាប់ដុសជម្រះធូលីដែលប្រឡាក់សំពត់ ។ ល ។