​ថៅកែ​ខារ៉ាអូខេ​ម្នាក់​ប្រើ​អំពើ​ហឹ​ង្សា​លើ​នារី​២​នាក់​បង្ខំ​ឱ្យ​រួមភេទ​ជាមួយ​ភ្ញៀវ​បង្ក​ការភ្ញាក់ផ្អើល​

1211
ចែករម្លែក

​ដោយៈ​គ្រី​សម្បត្តិ​/​ភ្នំពេញៈ​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង បន្ទាប់ពី​បុរស​ជនជាតិ​ចិន​ម្នាក់​និង​ជា​ថៅកែ​ហាង​ខារ៉ាអូខេ​យីហោ​”QI HAOGONGGOAN”​បាន​បង្ខំ​ឱ្យ​នារី​២​នាក់​ជា​អ្នកបំរើ​ភ្ញៀវ​ឱ្យទៅ​ក្រៅ​ជាមួយ​(​ទៅ​ដេក​)​ជាមួយ​មិត្តភក្តិ​ខ្លួន​។​ពេលនោះ​នាង​មិន​ព្រម​ថៅកែ​បាន​ប្រើ​ហឹ​ង្សា​ដោយបាន​ធាក់​និង​ទះកំភ្លៀង​នារី​២​នាក់​បណ្ដាលឱ្យ​រងរបួស​។ ទើប​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច រួមទាំង​ប្រជាពលរដ្ឋ​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ KTV QI HAO GONG GOAN ជាប់​ផ្សារ​បឹងត្របែក​ផ្លា​ហ្សា ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​តាម​កា​រប​ភ្លឺ​ពី​នារី​រងគ្រោះ​បានឱ្យដឹងថា​នាង​មិនមែនជា​បុក​គ្គ​លិ​កនៅ​ហាង​ខារ៉ាអូខេ​ខាងលើ​នោះទេ​ដោយសារ​តែមាន​មិត្តភក្តិ​នាង​ជា​បុគ្គលិក​នៅ​ទីនោះ​នាង​ក៏​មកលេង​ហើយ​ពេលខ្លះ​ថៅកែ​ហាង​ក៏​ហៅ​មក​ទទួលភ្ញៀវ​ម្តងម្កាល​ពេល​ចប់​ភ្ញៀវ​ក៏​ទៅវិញ​។​​សាក្សី​បន្តថា នៅ​មុនពេល​កើតហេតុ មាន​មិត្តភក្តិ​ម្នាក់​ដែលជា​បុគ្គលិក​(​នារី​កំដរ​ភ្ញៀវ​)​បានខ​ល​ហៅ​នាង​មកជួយ​កំដរ​ភ្ញៀវ ដែលជា​មិត្តភក្តិ​ថៅកែ​ពេលនោះ​នាង​ក៏បាន​មក​មាន​គ្នា​ចំនួន​៣​នាក់​ខណៈ​មកដល់​ក្នុង​បន្ទប់​ពួកនាង​ក៏​ដើរ​ចេញមកក្រៅ​វិញ​ព្រោះ​ភ្ញៀវ​ទាំងនោះ​តែងតែ​បង្ខំ​នារីៗ​ដែលជា​ដៃគូរ​ទៅ​ដេក​ជាមួយ​។​បន្ទាប់មក​ស្រាប់តែ​ថៅកែ​មក​សួរនាំ​ហើយ​បាន​ធាក់​នាង​ពីក្រោយ​បណ្តាលឱ្យ​ដួល​ហើយ​ចាប់​ទះកំភ្លៀង​ចំនួន​២​ដៃ​ទើប​បង្ក​ការភ្ញាក់ផ្អើល​តែម្តង​។​

​សាក្សី​បាន​បន្តទៀតថា ក្រោយពី​កើតហេតុ​ភ្លាមៗ​ថៅកែ​ហាង​ខារ៉ាអូខេ​ខាងលើ​បាន​សង​ថ្លៃ​ជំងឺ​ចិត្ត​ចំនួន​៥០០​ដុល្លារ​។ តែ​នារី​រងគ្រោះ​មិន​ព្រម ទើប​នាង​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ជួយ​អន្តរាគមន៍ ហៅ​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​បឹងត្របែក ដើម្បី​ហៅ​ជនបង្ក​ទៅ​ដោះស្រាយ​តាមច្បាប់​។​

គួ​បញ្ជាក់ថា​ទីតាំង​ខាងលើ​តែងតែមាន​អំពើ​ហឹ​ង្សា​ដាក់​នារីៗ​ខ្មែរ​ជា​អ្នក​កំដរ​ភ្ញៀវ​ជា​ញឹកញាប់​តែ​មិនដែល​មាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​មាន​វិធានការ​យ៉ាងណា​នោះទេ ។​ឬក៏​ទីតាំង​ខាងលើ​មាន​ខ្សែ​ជា​អ្នកធំ​ទើប​សមត្ថកិច្ច​មិន​ហ៊ាន​បែបនេះ ហើយ​សូម្បីតែ​ស្លាក​យីហោ​ខាងមុខ ក៏​គ្មាន​ដាក់​អក្សរ​ខ្មែរ​ដែរ ធ្វើ​ដូចជា​នៅ​ស្រុក​ក្រៅ​អញ្ចឹង ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម