ដោយ: បញ្ញាសាស្ត្រ / ភ្នំពេញ: មិនធម្មតាមែន តារាចម្រៀង នាយចឺម និងជាអ្នកកំប្លែងមានប្រជាប្រិយមួយរូប ដែលធ្លាប់តែបង្កើតស្នាមញញឹម ដល់មនុស្សជុំវិញខ្លួន ដែលមើលទៅហាក់សប្បាយគ្មានការខ្វល់ខ្វាយ នោះ តាមពិតនៅពីក្រោយភាពសប្បាយជាយុវវ័យ នាយចឹម គឺកូនប្រុសដ៏ល្អ និងជាមនុស្សពូកែលាក់អារម្មណ៍បំផុត។
តាមរយៈការផ្តល់សម្ភាសន៍ជាមួយនិងកម្មវិធី Laugh and love talk show នាយចឺម ខ្សឹកខ្សួល ព្រោះតែចង់សន្សំលុយធ្វើផ្ទះវីឡាជូនអ្នកម្តាយរបស់ខ្លួន។ នាយចឹម រៀបរាប់ថា«ពេលពិបាកចិត្ត ខ្ញុំអត់ចូលចិត្តដើរទេ គឺខ្ញុំចូលចិត្តជួបជុំបងប្អូន ញុំាអីជុំគ្នា, ពេលដែលខ្ញុំពិបាកខ្លាំង គឺខ្ញុំសន្យាជាមួយម្តាយខ្ញុំ តែខ្ញុំសន្យាហើយ គឺខ្ញុំត្រូវជំនះធ្វើឲ្យបាន សន្យាធ្វើផ្ទះឲ្យ, នៅមុខម្តាយខ្ញុំ ខ្ញុំមិនដែលឲ្យគាត់ដឹងថាខ្ញុំពិបាកទេ ខ្ញុំធ្វើឲ្យគាត់សប្បាយ ថ្ងៃណាខ្ញុំពិបាកចិត្ត ខ្ញុំបន្លប់ឲ្យបងប្អូនសប្បាយពេញផ្ទះហ្មង,ក្តីប្រាថ្នារបស់ខ្ញុំ ខ្ញុំចង់ឲ្យថា ខ្ញុំថ្ងៃមុខទៅ ខ្ញុំម៉េចក៏ម៉េចទៅ ខ្ញុំអត់ខ្វល់ សំខាន់នេះលុយដែលខ្ញុំច្រៀង លុយពីសិល្បះដែលខ្ញុំចម្រៀងគឺសល់ផ្ទះនេះមួយ ទោះថ្ងៃក្រោយខ្ញុំធ្លាក់ពីចម្រៀង បងប្អូនលែងគាំទ្រខ្ញុំ ស្អប់ខ្ញុំ ក៏ខ្ញុំបានសល់ផ្ទះមួយឲ្យម្តាយរបស់ខ្ញុំដែរ…”។
អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ នាយចឹម បានប្រាប់ថា ផ្ទះវីឡា ដែលនាយ សាងសង់ឡើងទុកជូនម្តាយនោះ លោកចង់ឆ្លាក់ថា« ចឹម Singer » ព្រោះលោកថា ផ្ទះនោះទាំងមូលបានមកពីសិល្បៈផ្នែកចម្រៀងរបស់លោក ដែលលោកបានខំប្រឹង ខណៈដែលអាជីពកំប្លែងរបស់លោក បានត្រឹមតែរកប្រាក់សងបំណុលគេប៉ុណ្ណោះ៕
តោះទស្សនាទាំងអស់គ្នា មើលថា នាយ ចឹម និយាយអ្វីខ្លះ?