Home ព័ត៌មានអន្តរជាតិ ចិន​ប្រាប់​ទៅ...

ចិន​ប្រាប់​ទៅ​អាម៉េរិក​អោយ​ឈប់​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ចិន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ នៅ​ថ្ងៃ​ចន្ទ​ទី​២៨​ធ្នូ​នេះ​ក្រសួងការបរទេស​ចិន​បាន​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​ស​ហ​រដ្ឋ​អាម៉េរិក​ឱ្យ​ដោះលែង​អ្នក​រត់​គេចខ្លួន​ពី​ហុងកុង​ដែល​កំពុង​រង់ចាំ​ការ​ជំនុំ​​ជម្រះ​ទោស​ចំពោះ​ការប៉ុនប៉ង​រត់គេច​ខ្លួន​ចេញពី​ទីក្រុង​នេះ​យ៉ាង​ដូច្នេះ​ថា សហរដ្ឋ​អាម៉េរិក​ត្រូវតែ​បញ្ឈប់​ការប្រើប្រាស់​បញ្ហា​ហុងកុង​ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។​

​អ្នកនាំពាក្យ​ក្រសួង​លោក ចា​វ ជី​លៀន បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ការលើកឡើង​របស់​អាម៉េរិ​ក “​មិន​បាន​គោរព​ការពិត​”​។​

​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ចំនួន​១២ នាក់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែសីហា​បន្ទាប់ពី​អាជ្ញាធរ​ចិន​បាន​ឃុំខ្លួន​ពួកគេ​ពី​បទ​ឆ្លងដែន​ខុស​ច្បាប់​តាម​ទូក​។​ពួកគេ​កំពុង​រង់ចាំ​ការបើក​សវនាការ​នៅ​ទី​​ក្រុង​សិន​ចិន​ស្ថិតនៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន​។​

​អ្នក​រត់​គេច​ខ្លួន​ខ្លះ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៧ ឆ្នាំ​ពី​បទ​រៀបចំ​ផែនការ​រត់គេចខ្លួន​មិនបាន​សម្រេច​។​

​អ្នកនាំពាក្យ​ស្ថានទូត​អាម៉េរិក​ប្រចាំ​នៅ​ប្រទេស​ចិន​នាពេល​ថ្មីៗ​នេះ​បាន​អំពាវនាវ​ឱ្យ​ទីក្រុង​ប៉េកាំង​ដោះលែង​សកម្មជន​ទាំងនោះ​ជា​បន្ទាន់ ដោយ​និយាយថា បទឧក្រិដ្ឋ​តែមួយគត់​របស់​ពួកគេ គឺ​”​រត់​​គេច​ពី​ភាព​ផ្តាច់ការ​” ។​

​កាលពី​ចុង​ខែ​មិថុនា ចិន​បាន​អនុម័ត​ច្បាប់​មួយ ដែល​ហាមប្រាម​សកម្មភាព​ផ្តាច់ខ្លួន​និង​ភេរវកម្ម​នៅ​ហុងកុង​ក៏ដូចជា​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​។​ខណៈ​ដែល​អ្នក​ប្រឆាំង​នឹង​ច្បាប់​នេះ​ទាំង​នៅ​ហុងកុង​​និង​នៅ​បរទេស​យល់ឃើញ​ថា​វា​ជា​ការរំលោភ​លើ​សេរីភាព​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​សង្កត់ធ្ងន់ថា​ខ្លួន​មាន​គោលបំណង​ដាក់​ទណ្ឌកម្ម​លើ​សកម្មភាព​ខុសច្បាប់​ដោយ​មិន​រំលោភ​លើ​សិទ្ធិ​របស់​ប្រជាជន​ក្នុង​​ស្រុក​៕

​អ្នកនាំពាក្យ​ក្រសួង​លោក ចា​វ ជី​លៀន បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ការលើកឡើង​របស់​អាម៉េរិ​ក “​មិន​បាន​គោរព​ការពិត​”

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular