Home ព័ត៌មានសំខាន់ៗ អភិបាលខេត្ត​ថ...

អភិបាលខេត្ត​ថៃ​ឆ្លង​វីរុស រដ្ឋ​មន្ត្រី​សុខាភិបាល​ធ្វើ​ចត្តា​ឡីស័​កនៅ​ពេល​មន្ត្រី​ព្រមាន​ឆ្លង​រាប់ពាន់​ក្នុង​មួយថ្ងៃ​បើ​…

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​អភិបាលខេត្ត​ថៃ​មួយ​ដែល​ជា​មជ្ឈមណ្ឌល​នៃ​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​នៅ​មួយ​រយៈពេល​ចុងក្រោយ​នេះ ត្រូវ​បាន​បញ្ជាក់​អះអាង​កាលពី​ថ្ងៃ​ចន្ទ​នេះ​ថា​បាន​ឆ្លងកូវី​ដ​១៩ ក្រោយ​ជួប​​ប្រជុំ​ជាមួយ​មន្ត្រី​ទៅ​ពី​ក្រុង​បាងកក រួម​មាន​ឧបនាយរដ្ឋមន្ត្រី​ម្នាក់​ផង​។​

​ជំនួប​កាលពី​ថ្ងៃអាទិត្យ​ចូលរួម​ដោយ​អភិបាលខេត្ត សាមុត សា​ខន ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​សុខាភិបាល អានុ​ធីន ឆាន​វី​រ៉ា​គុល និង​មន្ត្រី​ដទៃទៀត​។​វា​ត្រូវ​បាន​គេ​គិត​ថា បង្ក​ការឆ្លង​វីរុស​កំរិត​​ទាប​ដោយសារ​ពួកគេ​បាន​ពាក់​ម៉ាស់ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក តា​វី​ស៊ី​ល វី​សានុ​យ៉ូ​ធី​ន អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​កូវី​ដ​១៩​ថៃ​។​

​បើ​តាម​អ្នកនាំពាក្យ អភិបាលខេត្ត លោក វី​រ៉ាសាក់ វី​ហ្ស៊ី​តស៊ែ​ង​ស្រ៊ី មិន​បាន​ចេញ​រោគសញ្ញា​ទេ តែ​ពិនិត្យ​ឃើញ​វិជ្ជ​មានកូ​វីដ​១៩ ហើយ​នឹង​ត្រូវ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​លោក​អានុ​ធីន បាន​សរសេរ​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​សប៊ុក​ថា លោក​បាន​ពិនិត្យ​រក​វីរុស​តែ​អវិជ្ជមាន​វីរុស​កូរ៉ូណា ទោះជា​យ៉ាងណា​លោក​នឹង​ដាក់ខ្លួន​នៅ​ដាច់​ពី​គេ​១៤​ថ្ងៃ​។​

​ថៃ​នៅ​ថ្ងៃ​ចន្ទ​ទី​២៨​ធ្នូ​នេះ​បាន​រាយការណ៍​ការឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ចំនួន​១៤៤​នាក់ ភាគច្រើន​ជា​ការឆ្លង​ក្នុង​សហគមន៍ ។​វីរុស​កូរ៉ូណា​ដែល​ត្រូវបាន​រកឃើញ​នៅ​ផ្សារ​លក់​អាហារ​សមុទ្រ​មួយ​នៅក្នុង​ខេត្ត សាមុត ​សា​ខន កាលពី​ជាង​មួយ​សប្តាហ៍​មុន​ឥឡូវ​បាន​រាលដាល់​ដល់​ខេត្ត​៤៣​របស់​ថៃ រួម​ទាំង​ទីក្រុង​បាងកក​ផង​។​

​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​កូវី​ដ​១៩​ថៃ ក្នុងពេល​ជាមួយគ្នា​អំពាវនាវ​អោយ​បណ្តា​ខេត្ត​ថៃ​ដែល​មាន​អត្រា​ចម្លង​ខ្ពស់​ត្រូវ​ចាត់​វិធានការ​គ្រប់គ្រង​ជំងឺ​ជា​អតិបរមា បើ​មិន​ដូច្នេះ​ទេ ការឆ្លង​ក្នុងស្រុក​​នឹង​កើនឡើង​ដល់​រាប់ពាន់ ឬ​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​នៅត្រឹម​ពាក់កណ្តាល​ខែ​មករា​ឆ្នាំក្រោយ​។​

​លោក តា​វី​ស៊ី​ល វី​សានុ​យ៉ូ​ធី​ន បាន​និយាយថា «​បើ​មិន​ចាត់ការ​ទេ ការណី​ឆ្លង​ថ្មី​នឹង​កើនឡើង​ដល់​៤​ឬ​៥​ខ្ទង់​នៅ​ខែ​នេះ​ឬ​ខែ​ក្រោយ ។​តែបើ​យើង​សហការ​គ្នា​ចំនួន​ឆ្លង​អាច​នៅត្រឹម​៣​ខ្ទង់​(​រយ​)​។​ដំណោះស្រាយ​​ល្អ​បំផុត​ត្រូវ​កុំ​ជួបជុំគ្នា​សប្បាយ​»៕

​អភិបាលខេត្ត​សាមុត សា​ខន លោក វី​រ៉ាសាក់ វី​ហ្ស៊ី​តស៊ែ​ង​ស្រ៊ី ឆ្លងកូវី​ដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular