Home ព័ត៌មានសំខាន់ៗ ក្រសួងពាណិជ្ជ...

ក្រសួងពាណិជ្ជកម្មប្រកាសជួយសហគ្រាសធុនតូចនិងមធ្យមចំនួន​១២៥

ដោយៈ ជា សីហៈ/ភ្នំពេញ៖ សហគ្រាសធុនតូច និងមធ្យមចំនួន ១២៥ នឹងទទួលបានថវិកា ជំនួយនិងការបណ្តុះបណ្តាលអំពីរបៀបធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការវិនិយោគថ្មីក្នុងទឹកប្រាក់ ចំនួន ៥០០.០០០ ដុល្លារអាម៉េរិក ដែលផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការឧបត្ថម្ភរបស់កម្មវិធីពង្រឹងក្របខ័ណ្ឌ សមាហរណកម្ម (EIF) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)

មូលនិធិនេះនឹងផ្តល់ការគាំទ្រដល់ការបណ្តុះបណ្តាលបណ្តុះគំនិតអាជីវកម្ម និងគំនិតផ្តួចផ្តើមបែបនវានុវត្តន៍ និង កម្មវិធីផ្តល់ថវិកាគាំទ្រខ្នាតតូចរយៈពេល ០៦ ខែ ដើម្បីជួយសហគ្រាសធុនតូច និងមធ្យមក្នុងការផ្លាស់ប្តូរទៅប្រើប្រាស់ ប្រព័ន្ធអេឡិចត្រូនិក លក់ផលិតផល និងសេវាកម្មតាមប្រព័ន្ធអនឡាញ និងជួយដល់សហគ្រាសមួយចំនួន ដែលលក់ ផលិតផល និងសេវាកម្មទៅ ឱ្យអតិថិជននៅក្រៅប្រទេស តាមរយៈថ្នាលបច្ចេកវិទ្យាថ្មីមួយ ( B2B2C Marketplace) ដែលកំពុងបង្កើតឡើងដោយក្រសួងពាណិជ្ជកម្ម។

គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើត និងអនុវត្តរួមគ្នាដោយ ក្រសួងពាណិជ្ជកម្ម  និង កម្មវិធីអភិវឌ្ឈន៍អង្គការសហប្រជាជាតិ​ (UNDP) ដែលជា សមាស ភាគមួយដ៏សំខាន់នៃគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា ហៅថា_G04ECAM ដែលមានគោល បំណងក្នុងការបង្កើនឱកាសទាំងក្នុងស្រុក និងអន្តរជាតិដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈគំនិតផ្តួចផ្តើមឌីជីថល ភាវូបនីយកម្ម ដើម្បីបង្កើតការងារថ្មីឱ្យបានច្រើនជាង ១០.០០០ ត្រឹមឆ្នាំ ២០២២ ដែលជាគោលដៅគម្រោង CO4cCAM

វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកនៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង នៅក្នុងទសវត្សចុងក្រោយនេះ ហើយការគាំទ្របន្ថែមទាំងនេះត្រូវបានផ្តល់ក្នុងពេលដែលមានការរាតត្បាតជាសកលនៃជំងឺកូវី៨១៩ ដែលបានជំរុញ ឱ្យ អាជីវកម្មកាន់តែច្រើនងាកទៅប្រើប្រាស់ប្រព័ន្ធអនឡាញ។ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងឌីជីថលភាវូបនីយកម្ម ត្រូវបានចាត់ទុកថា មានតួនាទីសំខាន់ ដើម្បីជួយ ឱ្យមានការស្តារសេដ្ឋកិច្ចឡើងវិញឱ្យបានពេញលេញ ឆាប់រហ័ស និងប្រកបដោយចីរភាពសម្រាប់កម្ពុជា។

កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្មបានពន្លឺនកិច្ចខិតខំប្រឹងប្រែងសំដៅ ពង្រឹងប្រព័ន្ធអេកូឡូស៊ីសម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងក្របខ័ណ្ឌគតិយុត្ត ដែលគ្រប់គ្រងលើការធ្វើ ៣ណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ដូចជាការអនុម័តច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកកាលពី ឆ្នាំ ២០១៩ អនុក្រឹត្យសម្រួលដល់ការចុះបញ្ជីអាជីវកម្មដែលផ្តោតលើ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្តីពី ការការពារអ្នកប្រើប្រាស់ក្នុងន័យការពារសិទ្ធិអ្នកទិញ ទំនិញតាមប្រព័ន្ធអនឡាញ និងអាជីវកម្មនានាក៏ដូចជាយុទ្ធសាស្ត្រ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលទើបតែបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ថ្មីៗផងដែរ។

ជាការគាំទ្រដល់ការឆ្លើយតបរបស់កម្ពុជាចំពោះជំងឺកូរីដ១៩ UNDP កំពុងធ្វើការងារដើម្បីកសាងជំនាញបុគ្គលិក ឡើងវិញ ផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមចំនួន .០០០ ដើម្បីឱ្យពួកគេអាចឈានជើងចូលទៅក្នុងទីផ្សារ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងជំរុញឱ្យមានការប្រើប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទូទាំងប្រទេស តាមរយៈយុទ្ធនាការស្វែងរកការគាំទ្រ ដើម្បីកសាងបរិយាកាសគតិយុត្តឱ្យបានរឹងមាំ ដោយមានការគាំទ្រពីរដ្ឋាភិបាលនៃ  ប្រទេសអូស្ត្រាលី។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថាគម្រោង GOdeCAM ត្រូវបាន ប្រកាសចាប់ផ្តើមអនុវត្តចំពេលជួនគ្នាជាមួយនឹងការអនុម័តច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការប្រកាសដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ គម្រោងនេះនឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត ដូចជា បង្កើនផលិតភាព នវានុវត្តន៍ ការពង្រីកអាជីវកម្ម ព្រមទាំងការបង្កើតការងារនៅកម្ពុជា។

លោក និច បេរេសហ្វត (Nick Beresford) អ្នកតំណាងនិវេសនដ្ឋាន UNDP ប្រចាំកម្ពុជា បានលើកឡើងថាយុទ្ធសាស្ត្រស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកថ្មីរបស់កម្ពុជា គួបផ្សំនឹងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ និងជំរុញឱ្យមានការប្រើ ប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងសង្គមទាំងមូល ជាពិសេសក្នុងចំណោមក្រុមដែលមានឱកាសតិចតួច អាច ជាយុទ្ធសាស្ត្រ ដ៏សំខាន់ដើម្បីជំរុញកំណើនប្រកបដោយបរិយាប័ន្នក្រោយពីកូរី៥១៩។ ការវិនិយោគប្រកបដោយបរិយាប័ន្ទ លើធនធានមនុស្ស ការអភិវឌ្ឍជំនាញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់គ្រប់គ្នាគឺជាអ្វីដែលមានសារៈសំខាន់ជា ចាំបាច់បំផុតនាពេលនេះ។»៕សរន

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular