ដោយៈ សៅ វ៉ាន់ឌី / ព្រះវិហារៈ លោក សុង ច័ន្ទ សុជាតិ ត្រូវបានប្រកាសឱ្យចូលកាន់តំណែង ជាប្រធានមន្ទីរបរិស្ថានថ្មី នៃខេត្តព្រះវិហារ នៅព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នេះ ជំនួសលោក អ៊ា សុខា ដែលត្រូវបានផ្ទេរភារកិច្ច ទៅបម្រើការ នៅក្រសួងបរិស្ថាន។
ពិធីនេះ បានប្រារព្ធធ្វើឡើង ក្រោមវត្តមានលោក សូ ខន ឫទ្ធី គុណ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន តំណាងលោក សាយ សំ អាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន , លោក ឡុង សុវណ្ណ ប្រធាន ក្រុមប្រឹក្សា ខេត្តព្រះវិហារ , លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ។
លោក សូ ខន ឫទ្ធី គុណ បានថ្លែងថាៈ ក្នុងនាមក្រសួងបរិស្ថាន សូមលោក, លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរបរិស្ថាន ក៏ដូចជាមន្ត្រីបរិស្ថាន ដែលបានតែងតាំងថ្មី ហើយប្រកាសឱ្យចូលកាន់មុខតំណែង នៅថ្ងៃនេះ ត្រូវខិតខំអនុវត្តន៍តួនាទី ភារកិច្ចរបស់ខ្លួន ឱ្យកាន់តែទទួលបានលទ្ធផល ល្អប្រសើរថែមទៀត។
ទន្ទឹមនឹងនេះ លោក ប្រាក់ សុវណ្ណ បានណែនាំឱ្យប្រធានមន្ទីរបរិស្ថានថ្មី ត្រូវពង្រឹងស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុង ឱ្យបានល្អ ចូលរួមចំណែក ឱ្យបានសកម្ម ក្នុងការអនុវត្តគោលនយោបាយ វិមជ្ឈការ និងសហវិមជ្ឈការ ក្នុងការអនុវត្តន៍ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ៕/V
ខេត្តព្រះវិហារ ផ្លាស់ប្តូរប្រធានមន្ទីរបរិស្ថាន និងផ្ទេរភារកិច្ចថ្មី
ខេត្តព្រះវិហារ ផ្លាស់ប្តូរប្រធានមន្ទីរបរិស្ថាន និងផ្ទេរភារកិច្ចថ្មី
ខេត្តព្រះវិហារ ផ្លាស់ប្តូរប្រធានមន្ទីរបរិស្ថាន និងផ្ទេរភារកិច្ចថ្មី