ដោយ:បូព៌ព្រឹក្ស/ភ្នំពេញ:នៅព្រឹកថ្ងៃទី២៩ខែធ្នូ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញថ្លែងសារពិសេសពាក់ព័ន្ធនឹងការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងចំណុចសំខាន់ៗផ្សេងទៀតពីក្រុងតាខ្មៅខេត្តកណ្តាល ។
ទន្ទឹមនេះកូវីដ១៩នាថ្ងៃនេះដែរ មិនមានករណីឆ្លងថ្មី និងមិនមានករណីជាសះស្បើយបន្ថែមទេ។គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែធ្នូនេះ អ្នកឆ្លងសរុប ចំនួន ៣៦៤ នាក់ អ្នកជាសះស្បើយចំនួន ៣៦០ នាក់និង អ្នកកំពុងព្យាបាលចំនួន៤ នាក់។
ដោយឡែកនៅក្នុងផេកផ្លូវការរបស់សម្តេចតេជោហ៊ុនសែននាព្រឹកនេះក៏បានបង្ហាញពីដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ នេះដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្គ្រាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។ ថ្ងៃទី ២៩ ធ្នូ ១៩៩៨ បង្កលក្ខណៈសម្បត្តិគ្រប់យ៉ាងឱ្យយើងមានដំណក់ប្រេងលើកដំបូងនៅកម្ពុជានាថ្ងៃទី ២៩ ធ្នូ ២០២០ នេះ៕សរន