Home ព័ត៌មានជាតិ សន្តិសុខ ម៉ូតូ​បុក​ត្រ...

ម៉ូតូ​បុក​ត្រាក់ទ័រ​, ស្លាប់​ខាង​ម៉ូតូ​ម្នា​ក់នៅ​ស្រុក​ជីក្រែង​

ដោយ​:​បាយ័ន​/​សៀមរាប​: បុរស​វ័យ​ចំណាស់​ម្នាក់ ដែលជា​អ្នកបើក​ម៉ូតូ​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដោយសារ​ជិះ​ម៉ូតូ​ទៅបុក​ត្រាក់ទ័រ នៅវេលា​ម៉ោង​២០​និង​៤០​នាទី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០ ស្ថិតនៅ​ចំណុច​
​ភូមិ​ថ្នល់ ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ជីក្រែង​បានបញ្ជាក់​ជា ករណីនេះ​កើតឡើង​វាង​ម៉ូតូ ម៉ាកវ៉េវ អាល់​ហ្វា​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ពី​ទិសដៅ​ពី​កើ​តទៅ​លិច​បាន​បុក ហើយ​ក៌​ទៅ​បុ​​ក​ត្រាក់ទ័រ ម៉ាក​គូ​ប៊ូ​តា ពណ៌​ក្រហម ដែល​បើកបរ​ក្នុងទិសដៅ​​ពី​លិចទៅ​កើត (​បញ្ច្រាសទិស​គ្នា​) បណ្តាលឱ្យ​បុរស​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ ម៊ុ​យ សា​អ៊ី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ ភូមិ​ព្រៃធំ ឃុំ​គោកធ្លក​លើ ស្រុក​​ជីក្រែង ជា​អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

​អ្នកបើកបរ​ត្រាក់ទ័រ​ឈ្មោះ ឡ​ម ឡាយ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃធំ ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង​។​

​ក្រោយពី​កើតហេតុ វត្ថុតាង មាន​ម៉ូតូ​និង​ត្រាក់ទ័រ ត្រូវបាន​យកមក​រក្សាទុក​នៅ​ប៉ុស្តិ​​នគរបាល​រដ្ឋបាល​គោកធ្លក​លើ​ដើម្បី​អនុវត្តតាម​និតិ​វិធី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular