ដោយ:រ៉ាម៉ន/ភ្នំពេញ: លោកថេង សុថុលអភិបាលខណ្ឌចំការមន និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ចំការមន ពាក់ព័ន្ធនឹងបញ្ហាថែរក្សាការពារសន្ដិសុខ និង សណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានខណ្ឌចំការមន ឱ្យបានល្អប្រសើរ នៅសាលាខណ្ឌចំការមន នាតំបន់កោះពេជ្រ កាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ។
កិច្ចប្រជុំនេះ ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដោយមានការចូលរួម ពីគណៈអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, អធិការរងនគរបាលខណ្ឌ, មេបញ្ជាការ រងកងរាជអាវុធហត្ថខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធាន-ការិយាល័យ-អង្គភាពទាំង១១, លោកចៅសង្កាត់ទាំង០៥ , ផ្សារទាំង០២ និងមន្ត្រីពាក់ព័ន្ធចូលរួម ស្ដាប់ជាច្រើននាក់ផងដែរ។
របៀបវារៈនៃកិច្ចប្រជុំមានដូចជា៖ ១-បញ្ហាថែរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានខណ្ឌចំការមន, ២-ការឧបត្ថម្ភសាច់ប្រាក់ ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ និង ៣-បញ្ហាផ្សេងៗ៕