ប្រែសម្រួល : កញ្ញាដាលីស/ប៉ារីស ៖ ប្រធានាធិបតីបារាំងបាននិយាយថា ទាហានបារាំង ៣ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទទី២៨ធ្នូនៅប្រទេសម៉ាលីនៅពេលដែលគ្រឿងផ្ទុះកែច្នៃបានប៉ះចំរថពាសដែករបស់ពួកគេ។
ប្រធានាធិបតីបារាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហានទាំងនោះបានចូលរួមនៅក្នុងប្រតិបត្តិការយោធាមួយនៅក្នុងតំបន់ហូមបូរីនៃខេត្តម៉ូបធីភាគកណ្តាលប្រទេសម៉ាលី ដែលជាផ្នែកមួយនៃបេសកកម្មធំសំដៅប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយមអ៊ីស្លាមនៅក្នុងតំបន់សាហែលរបស់អាហ្វ្រិក។
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ផ្លរិន ផាលី បាននិយាយថា ទាហានកំពុងធ្វើការ “នៅក្នុងតំបន់មួយដែលក្រុមភេរវករកំពុងវាយប្រហារជនស៊ីវិលនិងគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់។ពួកគេបានចូលរួមនៅក្នុងបេសកកម្មមួយដែលមានគោលបំណងជួយម៉ាលីដើម្បីអាចធានាបាននូវសន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេបន្តិចម្តងៗ”។
រដ្ឋមន្ត្រីក្រសួងការពារជាតិមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
បារាំងបានដាក់ពង្រាយទាហានជាង ៥.០០០ នាក់នៅអាហ្វ្រិកខាងលិចដើម្បីជួយប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយម ដែលជាផ្នែកមួយនៃប្រតិបត្តិការបាកឃែន។
ប្រធានាធិបតីបារាំងលោក អេមម៉ានុយអែល ម៉ាក្រុង បានចូលរួមគោរពវិញ្ញាណក្ខន្ធដល់ទាហានទាំងបីនាក់ដែលបានស្លាប់។លោកបានលើកឡើងពីការប្តេជ្ញាចិត្តរបស់បារាំងក្នុងការបន្តការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅក្នុងតំបន់។
ក្រុមឧទ្ទាមជ្រុលនិយមអ៊ីស្លាមត្រូវបានបណ្តេញចេញពីអំណាចនៅភាគខាងជើងប្រទេសម៉ាលីបន្ទាប់ពីប្រតិបត្តិការយោធាដឹកនាំដោយបារាំងកាលពីឆ្នាំ ២០១៣ ។ក្រុមឧទ្ទាមទាំងនោះបានប្រមូលផ្តុំគ្នាឡើងវិញនៅតំបន់វាលខ្សាច់ហើយឥឡូវនេះចាប់ផ្តើមការវាយប្រហារជាញឹកញាប់ទៅលើកងទ័ពម៉ាលីនិងសម្ព័ន្ធមិត្តរបស់ខ្លួន៕
ទាហានបារាំងបីនាក់ស្លាប់ក្នុងការផ្ទុះគ្រាប់កែច្នៃនៅម៉ាលីកាលពីថ្ងៃចន្ទ