លោក ហ៊ុន ម៉ា​ណែ​ត ចូលរួម​ពិធី​សម្ពោធ​ព្រះវិហារ​វត្ត​មុនី​សាគរ​បវរ​ស​ត្ថា​ស្រះកែវ​អណ្តែត ហៅ​វត្ត​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង​

1366
ចែករម្លែក

​ដោយ​: គូលែន / សៀមរាប​: ព្រះវិហារ​វត្ត​មុនី​សាគរ​បវរ​ស​ត្ថា​ស្រះកែវ​អណ្តែត ហៅ​វត្ត​កំពង់​ភ្លុក ស្ថិត​ក្នុងភូមិ​ដីក្រហម ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានធ្វើ​ពិធី​សម្ពោធ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ហ៊ុន ម៉ា​ណែ​ត នាយករង​សេនាធិការ​ចំរុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការរង កងទ័ពជើងគោក តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនា​ប តី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។​

លោក​ហ៊ុន ម៉ា​ណែ​ត ចូលរួម​ពិធី​សម្ពោធ​ព្រះវិហារ​វត្ត​មុនី​សាគរ​បវរ​ស​ត្ថា​ស្រះកែវ​អណ្តែត ហៅ​វត្ត​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង​៕​គូលែន

​ពិធី​សម្ពោធ​ព្រះវិហារ​វត្ត​មុនី​សាគរ​បវរ​ស​ត្ថា​ស្រះកែវ​អណ្តែត ហៅ​វត្ត​កំពង់​ភ្លុក បាន​ប្រព្រឹត្តឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨ ស្ថិតក្នុង​បរិវេណ​វត្ត​មុនី​សាគរ​បវរ​ស​ត្ថា​ស្រះកែវ​អណ្តែត ហៅ​វត្ត​កំពង់​ភ្លុក​។​

​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​លើ​ឡើង​ថា ដោយ​ផ្តើមចេញពី​ការ អនុវត្ត​គោលនយោបាយ​ឈ្នះ​ឈ្នះ និង ក្រោម​ការដឹកនាំ​ដ៏ ត្រឹមត្រូវ​របស់ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ប្រកបដោយ​គតិបណ្ឌិត​បាន​នាំមក​នូវ​សន្តិភាព ស្ថិរភាព និង​ការ អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ទូទាំងប្រទេស ទាំង​ពុទ្ធចក្រ និង​អាណាចក្រ​។

​លោក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ពិធី​សម្ពោធ ព្រះវិហា​វត្ត​មុនី​សាគរ​បវរ​ស​ត្ថា​ស្រះកែវ ហៅ​វត្ត​កំពង់​ភ្លុក នាឱកាស​នេះ ក៏​ជាការ​បញ្ជាក់​កាន់តែច្បាស់​ថា រាជ រដ្ឋា ភិ​បាល បាន ផ្តល់ តួនាទី​យ៉ាងសំខាន់​ដល់​ព្រះពុទ្ធសាសនា​ក្នុងសង្គម​ខ្មែរ តាំងពី​អតីតកាល​រហូតមកដល់​បច្ចុប្បន្ន និង​ទៅ​អនាគត ហើយ​បាន​ចារិក​ទុក​ក្នុង រដ្ឋធម្មនុញ្ញ​ត្រង់​ជំពូក​៣ មាត្រា ៤៣ ថា «​ព្រះពុទ្ធសាសនា ជា​សាសនា របស់​រដ្ឋ​»​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ក្នុង​បរិការណ៍​នេះ​ដោយ​ឈរលើ​ស្មារតី​បង្រួបបង្រួម ជាតិ​របស់​ថ្នាក់ដឹកនាំ បានប្រែក្លាយ ប្រទេស ជាតិ ពី​ការយក​ជីវិត​ជាដើម​ទុន មកជា​នីតិរដ្ឋ​ការគោរព​លទ្ធិ ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព តាម​កម្មវិធី​នយោបាយ និង យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​១ ទី​២ និង​ទី​៣ ជា​បន្តបន្ទាប់​។

​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​នូវ​សេចក្តីរំភើប​រីករាយ​ដោយបាន​ឃើញ​នូវ​កម្លាំង សាមគ្គី​ដ៏​ល្អ​ប្រពៃ​ផុស​ចេញពី សណ្តាន​ចិត្ត​របស់ ពុទ្ធសាសនិក ព្រះសង្ឃ នៅតាម​ទីវ​ត្ត​អារាម ក្រោម​ការផ្តួចផ្តើម របស់​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី លោកតា លោកយាយ ដែល​តែងតែមាន​សទ្ធា​ជ្រះថ្លា​បាន​លះបង់​នូវ​កម្លាំងកាយ កម្លាំងចិត្ត បូជា​ចំពោះ​ព្រះ​រតនត្រ័យ និង​ជួយ​អប់រំ​កូនចៅ​ឱ្យ​ប្រតិបត្តិ តែ​អំពើ​ជា​កុសល ដែលជា​ការរួមចំណែក​យ៉ាង​ធំធេង ក្នុងការ​បណ្តុះ​ធនធានមនុស្ស ប្រកបដោយ​សីលធម៌ ចរិយា​ធម៌​សេចក្តីថ្លៃថ្នូរ​ក្នុងសង្គម ពិសេស​ការបណ្តុះ​នូវ​គំនិត ឆន្ទៈ និង​មនសិការ​ស្នេហា​ជាតិ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម