Home ព័ត៌មានសំខាន់ៗ វៀតណាម​រក​ឃើញ...

វៀតណាម​រក​ឃើញ​អ្នក​ឆ្លងដែន​ខុស​ច្បាប់​ម្នាក់​ទៀត​ផ្ទុ​កកូ​វីដ​១៩

​ប្រែ​សម្រួលៈ​វាសនា​/​ហូ​ជី​មី​ញ​៖​បុរស​វៀតណាម​ម្នាក់​ទៀត​ក្នុង​ក្រុម​មនុស្ស​មាន​គ្នា​៧​នាក់ ដែល​បាន​ចូល​ក្នុង​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុន ត្រូវ​បាន​ពិនិត្យ​វិជ្ជ​មានកូ​វីដ​១៩ នេះ​បើ​តាម​សារ​​ព័ត៌មាន​វៀតណាម​vnexpress​ស្រង់​សម្តី​ក្រសួង​សុខាភិបាល​វៀតណាម​កាលពី​ថ្ងៃ​ចន្ទ​។​

​គេ​ថា អ្នកជំងឺ​ទី​១៤៥១ អាយុ​២៣​ឆ្នាំនេះ កំពុង​ត្រូវ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​ហូ​ជី​មី​ញ ក្រោយ​លទ្ធផល​ធ្វើតេស្តិ៍​បាន​បង្ហាញកាល​ពី​ថ្ងៃអាទិត្យ​។​

vnexpress​បាន​និយាយថា បុរស​នេះ​បាន​ស្នាក់នៅ​ជាមួយ​បុរស​អាយុ​៣២​ឆ្នាំ ដែល​ជា​អ្នកជំងឺ​ទី​១៤៤០ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា អស់​ពេល​៣​ខែ​។​អ្នក​ទាំង​ពីរ​ក្រោយមក​បាន​ទៅលេង​ថៃ និង​ចូល​កម្ពុជា​មុន​​ឆ្លង​ព្រំដែន​ចូល​វៀតណាម​ដោយ​ខុស​ច្បាប់​ជាមួយ​មនុស្ស​៤​នាក់​ទៀត ក្នុង​រថយន្ត​មួយ​ជិះ​គ្នា​៧​នាក់​

​ក្រោយ​មក​ដល់​ក្រុង​ហូ​ជី​មី​ញ បុរស​ជា​អ្នកជំងឺ​ទី​១៤៥១​នេះ បាន​វិល​ទៅ​ផ្ទះ​ល្វែង​របស់​ខ្លួន​នៅ​ផ្លូវ ស៊ូ​វ៉ាន់​ហាន នៅ​សង្កាត់​លេខ​៥ និង​បាន​ទាក់ទង​ជាមួយ​មនុស្ស​ជាច្រើន​។​ជន​នេះ​ក៏​បាន​ទៅ​សណ្ឋាគារ​មួយ ហាង​ខារ៉ាអូខេ ភោជ្ជ​នី​យដ្ឋា​ន ហាង​កាហ្វេ ធនាគារ និង​សាខា​ក្រុមហ៊ុន​ទូរស័ព្ទ​MobiFone​នៅ​សង្កាត់​លេខ​៥​ក្នុង​ទីក្រុង​ហូ​ជី​មី​ញ​។​

​ឥឡូវ ប្លុក​អាគារ​ផ្ទះល្វែង​ចំនួន​៤ ស្មើ​នឹង​ផ្ទះ​៧២​នៅ​តំបន់​ជន​នេះ​រស់នៅ ត្រូវ​បាន​បិទ​មិន​អោយ​ចេញ​ចូល​ក្រោយ​ការរកឃើញ​វីរុស​កូរ៉ូណា រីឯ​ក​មនុស្ស​ដែល​បាន​ប៉ះពាល់​ឬ​នៅ​ក្បែរ​ជន​នេះ​និង​អ្នក​ប៉ះពាល់​​បន្តបន្ទាប់​មក​ទៀត ត្រូវបាន​ដាក់​នៅ​ដាច់​ដោយឡែក​ដើម្បី​តាមដាន​។​

​សូមបញ្ជាក់​ថា អ្នកជំងឺ​ទី​១៤៤០ កំពុង​ត្រូវបាន​ព្យាបាល​នៅ​ក្នុង​ខេត្ត​វិញ​ឡុង​។​

​អាជ្ញាធរ​ក៏​បាន​រកឃើញ​មនុស្ស​៤​នាក់​ទៀត​ក្នុង​ក្រុម​មាន​គ្នា​៧​នាក់​នេះ តែ​២​នាក់​ក្នុងចំណោម​ពួកគេ​ត្រូវបាន​ពិនិត្យ​ឃើញ​អវិជ្ជ​មាន​កូវី​ដ​១៩ និង​ម្នាក់​ទៀត​ត្រូវ​ដាក់​នៅ​ដាច់​ពី​គេ​ក្នុងពេល​រង់ចាំ​លទ្ធផល​​តេ​ស្តិ៍​។​អាជ្ញាធរ​ក៏​កំពុង​តាមរក​មនុស្ស​ម្នាក់​ចុង​ក្រោយ​ក្នុងចំណោម​មនុស្ស​៧​នាក់​ក្នុង​រថយន្ត​មួយ ហើយ​មន្ត្រី​សុខាភិបាល​និយាយថា ជន​ចុងក្រោយ​នេះ​គួរអោយ​បារម្ភ​ជាងគេ​។​

​ក្នុងជំនួប​តាម​វីដេអូ​បន្ត​ផ្ទាល់​ជាមួយ​មេដឹកនាំ​ខេត្ត​និង​ក្រុង​កាលពី​ថ្ងៃ​ចន្ទ នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន ហ្វ៊ុក បាន​អំពាវនាវ​អោយ​ប្រជាជន​នៅ​ទូទាំង​ប្រទេស រាយការណ៍​ប្រាប់​អាជ្ញាធរ​បើ​មាន​ជន​​ណា​ម្នាក់​ឆ្លង​ដែល​ចូល​វៀតណាម​ដោយ​ខុសច្បាប់​។​លោក​ថា គ្រប់​គ្នា​ត្រូវ​ប្រុងប្រយ័ត្ន​អំពី​ការចូលចូ​ច្នេះ ដោយសារ​វា​ជា​ប្រភព​ចម្លង​ធំ​មួយ​។​

​វៀតណាម​ក៏​បាន​រាយការណ៍​អំពី​ការរកឃើញ​អ្នក​ផ្ទុ​កកូ​វីដ​១៩​ចំនួន​៩​ករណី​បន្ថែម​កាលពី​ថ្ងៃ​ចន្ទ តែ​ពួកគេ​ជា​អ្នក​ចូលមក​ពី​ក្រៅ​ប្រទេស​។​ជាមួយនឹង​តួលេខ​នេះ វៀតណាម​មាន​អ្នក​កើតកូ​វីដ​១៩​តាំងពី​​មុន​មក​ចំនួន​១.៤៥១​នាក់ និង​៣៥​នាក់​ស្លាប់​៕

​បុគ្គលិក​ពេទ្យ សរសេរ​នៅលើ​បំពង់​ដាក់​សំណាក​តេស្តិ៍​កូវី​ដ​១៩ នៅ​ខេត្ត ក្វា​ង ណា​ម របស់​វៀតណាម​កណ្តាល​កាលពី​ខែ​សីហា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular