Home កីឡា ការប្រកួត​រវា...

ការប្រកួត​រវាង Everton និង Man City ត្រូវ​ផ្អាក​ដោយសារ​កីឡាករ​ច្រើន​នាក់​តេស្ត​វិជ្ជ​មានកូ​វីដ​១៩

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ឡុង​ដ៍ ៖ បាល់ទាត់​អង់គ្លេស​ត្រូវបាន​អង្រួន​ដោយសារ​ការ​ផ្ទុះឡើង​នៃ​វីរុស​កូរ៉ូណា រួម​ទាំង​កីឡាករ​ម្នាក់​របស់ Man City ដែលនាំឱ្យ​បង្ខំចិត្ត​លុបចោល​ការប្រកួត​នៅ​ទឹកដី​របស់ Everton គឺ​បួន​ម៉ោង​មុន​ពេល​ការប្រកួត​ចាប់ផ្តើម​។​

​បី​ថ្ងៃ​បន្ទាប់​ពី​ខាយ វ៉ក​ឃើ និង ហ្គា​ព្រីល យ៉េ​ស៊ូស ស្ថិតក្នុង​ចំណោម​មនុស្ស​៤​នាក់​ទៀត​ដែល​តេស្ត​វិជ្ជមាន ក្លិប​មេឃ​ខៀវ​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​ធ្នូ​ថា​ការ​ធ្វើ​តេស្ត​ជុំ​មួយទៀត​បាន​បង្ហាញ​​មកវិញ​នូវ​លទ្ធផល​វិជ្ជមាន​ជា​ច្រើន​។

​ការប្រកួត​នៅ​ក្របខ័ណ្ឌ League One ក៏​ត្រូវ​ផ្អាក​ដែរ នៅពេល​ក្រុម Doncaster ក្រុម Rochdale និង​ក្រុម Morecambe ប្រកាស​ការ​ផ្ទុះ​ឡើង​នៃ​កូវី​ដ​១៩​ក្នុង​ក្រុម​របស់​ពួកគេ ខណៈ​ការប្រកួត​៥​គូ​ទៀត​នៅ​ក្របខ័ណ្ឌ​លំដាប់​ទី​៥ National League ក៏​បាន​លុបចោល​ដែរ​កាលពី​ថ្ងៃ​ចន្ទ​។​

​ទីលាន​ហ្វឹកហាត់​របស់ Man City ត្រូវ​បាន​បិទ​ដោយ​គ្មាន​កាលកំណត់ ព្រោះ​កីឡាករ​ដទៃទៀត​ត្រូវការ​ធ្វើ​តេស្ត​ដិតដល់​បំផុត​ដើម្បីរ​កកូ​វីដ​១៩ ដូច្នេះ​ក្លិប​មិនទាន់​ពិចារណា​ចូល​លេង​វិញ​បាន​នៅឡើយ​ទេ ខណៈ​ប្រកួត​បន្ទាប់​នឹង​ត្រូវ​ទៅ​ទឹកដី​របស់ Chelsea នៅ​ថ្ងៃអាទិត្យ និង ទៅ​ទឹកដី​របស់ Man Utd ក្នុង​ការប្រកួត​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Carabao Cup នៅ​ថ្ងៃទី​៦​មករា​៕

​កីឡាករ Man City ជាច្រើន​នាក់​តេស្ត​វិជ្ជ​មានកូ​វីដ​១៩​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular