ដោយៈសុផល/ភ្នំពេញៈ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១១០រូប។
របៀបវារៈ សម័យប្រជុំនាឱកាសនេះ មានចំនួន២ គឺ៖
១- ការសម្រេចអំពីសុពលភាពនៃអាណត្តិ៖
-លោក លី ស៊ុគ្រី ជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
– លោក សៅ សារ៉ាត់ ជាតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន
២- ការបោះឆ្នោតជ្រើសតាំង៖
– លោក ខៀវ ភារិទ្ធ ជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍
– លោកស្រី នូ សុវណ្ណនី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕