Home កីឡា ហ្គា​ព្រីល​នឹ...

ហ្គា​ព្រីល​នឹង​អវត្តមាន​២​ប្រកួត​សម្រាប់ Arsenal ក្រោយ​តេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ឡុង​ដ៍ ៖ ខ្សែការពារ Arsenal ហ្គា​ព្រីល​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩ ដូច្នេះ​កីឡា​ករប្រេ​ស៊ីល​រូប​នេះ​នឹងអ​វត្ត​មាន​២​ប្រកួត​សម្រាប់​ជំនួប​របស់​កាំភ្លើង​ធំ​ទល់​នឹង​ក្រុម Brighton និង West Brom​។​

​កីឡាករ​រូបនេះ​បាន​ខក​ខាត​ការប្រកួត​ឈ្នះ​៣-១​លើ Chelsea ហើយ​ដំណឹង​តេស្តិ៍​វិជ្ជមានន​នេះ​មានន័យថា រូប​គេ​នឹង​បន្ត​អវត្តមាន​ទៀត​សម្រាប់​ដំណើរ​ទៅកាន់​ទឹកដី​របស់ Brighton នៅ​ថ្ងៃ​អង្គារ​ទី​២៩​ធ្នូ និង​នៅ​ទឹកដី​របស់ West Brom នៅ​ថ្ងៃ​សៅរ៍​។​

​សេចក្តីថ្លែងការណ៍​របស់​ក្រុម​កាំភ្លើង​ធំ Arsenal នៅលើ​វេបសាយ​បាន​និយាយថា “​ហ្គា​ព្រីល​បាន​តេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩ និង​កំពុង​បង្ខាំង​ខ្លួនឯង​យោងតាម​ពិធីសារ​របស់​រដ្ឋាភិបាល​អង់គ្លេស​​និង​ក្របខ័ណ្ឌ​ព្រីម​ញឺ​លីក​។ យើង​នឹង​បន្ត​តាមដាន​និង​គាំទ្រ​ដល់​ហ្គា​ព្រីល ហើយ​យើង​សង្ឃឹម​ថា​គាត់​នឹង​អាច​លេង​វិញ​បាន​ក្រោយ​ការប្រកួត​២​លើក​បន្ទាប់​”៕

ហ្គា​ព្រីល​នឹង​អវត្តមាន​២​ប្រកួត​សម្រាប់ Arsenal

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular