ដោយ:គ្រញូង/បាត់ដំបង: កាលពីរសៀលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ជនសង្ស័យចំនួន៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសជាក់ស្តែងអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកកIC E) ទម្ងន់៥គីឡូក្រាមក្នុងនោះមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកចំនួន០៥ថង់ និងទូរស័ព្ទដៃចំនួន១គ្រឿង។
ការបង្ក្រាបបទល្មើសខាងលើនេះ ដឹកនាំដោយលោកឧត្តម សេនីយ៍ទោ សាត គឹមសានស្នងការនគរបាលខេត្តបាត់ដំបង ដោយមានការសម្របសម្រួលលើនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអម សាលាដំបូង ខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រីកុយ ហៀង ស្នងការរងផែន ការងារគ្រឿងញៀន ដឹកនាំមន្ត្រីការយាល័យជំនាញ។
លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងបានឲ្យដឹងថាជនសង្ស័យទាំងបីនាក់មាន៖
១-ឈ្មោះ ទូច សារុំ ភេទប្រុស អាយុ ៥៩ឆ្នាំ នៅភូមិដើមជ្រៃ ឃុំអូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរ មានជ័យ
២-ឈ្មោះសន សារ៉ាត ហៅហើម ហៅរម្យ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិដើមថ្កូវ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
៣-ឈ្មោះ ហ៊ាង ហូយ ភេទប្រុស អាយុ ៤៧ឆ្នាំ នៅភូមិអូរស្មាច់សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
លោកស្នងការខេត្តបានបញ្ជាក់ក្រោយធ្វើកោសល្យវិច័យ និងចម្លើយសារភាពរបស់ជនសង្ស័យទាំងបីនាក់រួចមកលោកបានបញ្ជាឲ្យកម្លាំងការិយាល័យជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមផ្លូវច្បាប់៕