ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៩ខែធ្នូនេះបានប្រកាសបិទបញ្ជប់«ព្រឹត្តិការ ណ៍សហគមន៍ ២៨ វិច្ឆិកា» ជាផ្លូវការ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថាសម្រាប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា គឺយើងបានគ្រប់គ្រងបានហើយដោយមិនមានអ្នកឆ្លងcovid-19 រយៈពេល ១៤ ថ្ងៃ ហើយថ្ងៃនេះយើងបានជាសះស្បើយនៅក្នុងចំណោម ៤១ នាក់យើងបានព្យាបាលជាសះស្បើយចំនួន ៣៧ នាក់នៅសល់តែ៤នាក់ប៉ុណ្ណោះ ។ អ្នកដែលត្រូវយកសំ ណាកគិតត្រឹមថ្ងៃនេះយើងនៅសល់តែ ៨ នាក់ប៉ុណ្ណោះ ។ដូចនេះយើងក៏មិនមាននៅសេសសល់អ្នកសង្ស័យនោះឡើយបន្ទាប់ពីការគ្រប់គ្រងបានហើយយើងត្រូវទុករយៈ ពេលពីថ្ងៃទី ១៥ ខែធ្នូរហូតដល់ពេលនេះយើងស្វះស្វែងរកគ្រប់ច្រកល្ហក់ពុំមានការសង្ស័យណាបន្ថែមទៀតទេ។
មូលហេតទី ២ គឺការគ្រប់គ្រង់ចំពោះពលករចំណាកស្រុកដែលវិលត្រឡប់ពីប្រទេសថៃគឺយើងគ្រប់គ្រងបានល្អករណីប្រទេសថៃឆ្លងសហគមន៍ និង មួយទៀតយើងនៅតែ ការគ្រប់គ្រងអ្នកដំណើរតាមយន្តហោះប៉ុណ្ណោះ ។សង្ឃឹមថានិងមានការឆ្លងបន្តទៀតដោយការនាំចូលប៉ុន្តែយើងគ្មានជម្រើសណាឲ្យល្អជាងនេះនោះទេ។យើងមិនអាចបិទ ថាមិនឲ្យចូលមកក្នុងប្រទេសកម្ពុជានោះទេ។រាប់ទាំងជនជាតិអង់គ្លេសដែលមានទំរង់ឆ្លងថ្មីនៃកូវីដ១៩។ប៉ុន្តែបញ្ហាសំខាន់នៅទីនេះគឺត្រូវធ្វើការគ្រប់គ្រងឱ្យបានណែនការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវប្រទេសមួយចំនួនបានបិទជើងហោះហើរពីប្រទេសអង់គ្លេសរួចហើយយើងក៏មិនប្រការចាំបាច់ប្រកាសបិទដែរព្រោះគ្មានយន្តហោះអង់គ្លេសហោះត្រង់មកកម្ពុជានោះទេ។ហើយយើងក៏មិនចាំបាច់រើសអើងជនជាតិអង់គ្លេសចូលមកកម្ពុជានោះដែរ ៕