Home ព័ត៌មានសំខាន់ៗ សម្តេច​តេ​ជោ​...

សម្តេច​តេ​ជោ​អនុញ្ញាត​ឲ្យ​ក្រសួងសុខាភិបាល​ជ្រើសរើស​ក្របខណ្ឌ​ពេទ្យ ៣០០០ នាក់​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ២៩ ខែធ្នូ​នេះ​បានប្រកាស​អនុញ្ញាត​ឲ្យ​ក្រសួង សុខាភិបាល​ជ្រើសរើស​ក្រុមគ្រូពេទ្យ​បញ្ចូល​ក្របខណ្ឌ​រដ្ឋ​ចំនួន ៣,០០០ នាក់​បន្ថែម​នៅ​ឆ្នាំ ២០២១​នេះ​។​

​បើតាម​សម្តេច​តេ​ជោ ហ៊ុន សែន គឺត្រូវធ្វើ​តាមរយៈ​ការប្រឡង​ជ្រើសរើស​ឬ​គ្រូពេទ្យ​ដែល​កំពុងធ្វើការ​តាម​កិច្ចសន្យា​និង​បាន​ស្ម័គ្រចិត្ត​ប្រយុទ្ធ​ជាមួយ​កូ​វីដ​១៩​។ ជា​លទ្ធភាពសម្តេច​បានស្នើ​ឲ្យ​លោក ​ម៉ម ប៊ុនហេង ពិនិត្យ​ជា បឋម​បណ្ដុះបណ្ដាល​គ្រូពេទ្យ​ដែលមាន​ស្រាប់​បន្ថែមចំនួន​គ្រូពេទ្យ​សម្រាប់​ការប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩​។​សម្តេច​ធ្លាប់បាន រំលឹក​ទៅ​លោក ម៉ម ប៊ុនហេង ថា​ជ្រើសរើស​ក្របខណ្ឌ​ថ្មី​នេះ​គ្រូពេទ្យ​កុំ​យក​ចូលមក​ដើម្បី​តែ​បាន​ក្របខណ្ឌ​ហើយ​សុំ​ប្ដូរ​អត់​បម្រើការ​ហ្នឹង​។​អត់​ទេ​។​មិន​ទទួល​ទេ​។ លក្ខខណ្ឌ​ទទួលយក​គឺ​បម្រើ​(​ការប្រយុទ្ធ​នឹង​)​កូ​វីដ​១៩ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular