ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៩ខែធ្នូនេះបានប្រកាសអនុញ្ញាតឲ្យក្រសួងអប់រំយុវជន និងកីឡាបើបវេសនាឆ្នាំសិក្សា ២០២០- ២០២១នៅថ្ងៃទី ១១ ខែ មករា ២០២១ ។ តែត្រូវគោរពទៅតាមវិធានរបស់ក្រសួងសុខាភិបាល ។
សម្តេចតេជោ ហ៊ុន សែន បានប្រគល់សិទ្ធិឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ ចាត់ចែងកិច្ចការនេះឲ្យបានល្អ ដោយរក្សាគម្លាតសិស្ស ហើយប្រសិនជាមានការខ្វះខាតសម្ភារៈសម្រាប់ ការពារដូចជាប្រដាប់វាស់ កំដៅ អាកុល គឺរាជរដ្ឋាភិបាលមាននៅក្នុងស្តុកដែលអាចប់កផ្តល់អោយបាន ៕