ដោយៈ សរិទ្ធ / ភ្នំពេញៈ បុរសម្នាក់ បានស្លាប់ ដោយសារតែបុរសនោះ បានបើកម៉ូតូលឿន ជ្រុលបុករថយន្តដឹកទំនិញ មួយគ្រឿង ដែលបើកឆ្លងផ្លូវ កាលពីវេលាម៉ោង ១២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខផ្សារសុវណ្ណា តាមបណ្តោយផ្លូវលេខ ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថាៈ មុនពេលកើតហេតុ គេបានឃើញ រថយន្តដឹកទំនិញ មួយគ្រឿង ពាក់ស្លាកលេខ តាកែវ 3A0720 បើកតាមបណ្តោយផ្លូវលេខ ១៩៩ ក្នុងទិសដៅពីខាងកើត ទៅខាងលិច។ នៅពេលមកដល់ ចំណុចកើតហេតុ រថយន្តនោះ ក៏បានបើកឆ្លងផ្លូវលេខ ២៧១ បត់ឆ្វេង ស្រាប់តែមានបុរសម្នាក់ បើកម៉ូតូហុងដា អ៊ែរប្ល៊ែក ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HY -7617 តាមបណ្តោយផ្លូវលេខ ២៧១ ក្នុងទិសដៅពីខាងត្បូង ទៅខាងជើង ដោយមានល្បឿនលឿន ក៏ជ្រុលទៅបុកពីចំហៀង ពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូ ស្លាប់ នៅពេលបញ្ជូន ទៅដល់មន្ទីរពេទ្យ។ ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុក រង់ចាំដោះស្រាយ តាមច្បាប់៕/V