ដោយៈ សរិទ្ធ/កំពង់ស្ពឺៈ យុវជនម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន បានត្រូវកម្លាំងសមត្ថកិច្ច នគរបាលស្រុកឧដុង្គ ឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិត្រពាំងកន្សែង ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ។
សមត្ថកិច្ច នគរបាលស្រុកឧដុង្គ បានឱ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ លី សុខឈិវ ភេទប្រុស អាយុ ២៣ ឆ្នាំ នៅភូមិត្រពាំងកន្សែង ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ច ដកហូតបាននូវ ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ១៣ កញ្ចប់ (១១តូច និង ២មធ្យម) ទម្ងន់ ក្រាម , ជញ្ជីងថ្លឹងគ្រឿងញៀន ១ , ម៉ូតូ ១ , ទូរស័ព្ទដៃ ១ រួមនឹងឧបករណ៍ប្រើប្រាស់ គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវកម្លាំងជំនាញ នាំមកសាកសួរ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕/V