Home ព័ត៌មានសំខាន់ៗ ក្រសួងអប់រំ ក...

ក្រសួងអប់រំ កំណត់យកថ្ងៃ១១ មករា ជាកាលបរិច្ឆេទ នៃការបើកបវេសនកាល ឆ្នាំសិក្សាថ្មី

ដោយៈ ដេប៉ូ / ភ្នំពេញៈ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់កាលបរិច្ឆេទ នៃការបើកបវេសនកាល ឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សា ចំណេះទូទៅ សាធារណៈ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចេញសេចក្តីជូនដំណឹង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ដែលរស្មីកម្ពុជា ទទួលបាន បានបញ្ជាក់ថាៈ ក្រោយពីព្រឹត្តិការណ៍ សមាគមន៍ ២៨ វិច្ឆិកា ត្រូវបានបិទបញ្ចប់ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចកំណត់យក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាកាលបរិច្ឆេទ នៃការបើបវេសនកាល សិក្សាឆ្នាំថ្មី។

ក្រសួអប់រំ បានបន្តឱ្យដឹងថាៈ ” គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ត្រូវបន្តអនុវត្តគោលការណ៍ ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការ សាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ និងរក្សាគម្លាតសុវត្ថិភាពសង្គម និង បុគ្គល។ ក្នុងករណីចាំបាច់ ត្រូវពាក់ម៉ាសការពារ នៅក្នុងបរិវេណរបស់ គ្រឹះស្ថានសិក្សា”។

ក្រសួងអប់រំ បានបន្តឱ្យដឹងបន្ថែថាៈ ដូចបានជម្រាបជូន ខាងលើនេះ សូមមន្ទីរ អប់រំយុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សាបុគ្គលិក មាតាបិតា អាណាព្យាបាល និងសាធារណជន ជ្រាបនិងចូលរួមសហការអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular