Home ព័ត៌មានជាតិ សន្តិសុខ រមាស់ដៃ យកដែក...

រមាស់ដៃ យកដែកវាយកញ្ចក់រថយន្តគេ ឲ្យខូចខាត

ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីជននេះ បានយកដែក វាយកញ្ចក់រថយន្តគេ បណ្តាលឲ្យខូចខាត កាលពីវេលាម៉ោង ៥ ល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុផ្លូវ៥៩៨ ទល់មុខខារ៉ាអូខេ បេស្តា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ច បានឲ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ ផេង សុភ័ក្ត្រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ គ្មាន ស្នាក់នៅមិនពិតប្រាកដ (គ្មានសារធាតុញៀន) ហើយ បានយកដែក វាយកញ្ចក់រថយន្ត របស់ជនគ្រោះ ឈ្មោះ ស្វាយ វុឌ្ឍី ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរ មន្ត្រីរាជការ ស្នាក់នៅផ្ទះលេខL១១ ផ្លូវ១៩៧៨ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (បែកកញ្ចក់រថយន្តផ្នែកខាងមុខ)។  បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្ត តាមនីតិវិធី ៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular