ប្រែសម្រួលៈវាសនា/ហូជីមីញ(VnExpress)៖ស្ត្រីម្នាក់ នៅក្នុងខេត្តដុង ថាប ដែលជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស៦នាក់ដែលបានឆ្លងដែនតាមទូកចូលប្រទេសវៀតណាដោយខុសច្បាប់កាលពីសប្តាហ៍មុន ត្រូវបានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរខេត្តវៀតណាមនៅព្រឹកថ្ងៃអង្គារ។
ស្ត្រីវ័យ៣២ឆ្នាំរូបនេះ កំពុងត្រូវព្យាបាលនៅមន្ទីរពេទ្យSa Dec General Hospitalក្នុងខេត្តដុង ថាប ភាគខាងត្បូង និងស្ថិតក្នុងស្ថានភាពសុខភាពនឹងនរទេ។
យ៉ាងហោចណាស់មនុស្ស៦នាក់នៃគ្រួសាររបស់នាង បានទាក់ទងជិតដិតឬប៉ះពាល់នាង ហើយឥឡូវពួកគេត្រូវបាននាំទៅធ្វើចត្តាឡីស័កទាំងអស់ និងសំណាកក៏ត្រូវបានយកដើម្បីរកវីរុស។
អាជ្ញាធរវៀតណាមក្នុងពេលជាមួយគ្នា បាននិងកំពុងតាមស្វែងរកមនុស្សដែលបានប៉ះពាល់ឬទាក់ទងសមាជិកគ្រួសារនាង និងបានបាញ់ថ្នាំសម្លាប់មេរោកនៅគ្រប់កន្លែងដែលនាងបានទៅ។អាជ្ញាធរក៏តាមរកអ្នកពាក់ព័ន្ធជន៥នាក់ផ្សេងទៀត ព្រមទាំងជនពាក់ព័ន្ធជាជាន់ៗបន្តបន្ទាប់ដើម្បីកុំអោយហេតុការណ៍នេះក្លាយជាការផ្ទុះជំងឺក្នុងសហគមន៍មួយទៀត។
ស្ត្រីកើតកូវីដ១៩នេះ ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិវៀតណាម៦នាក់ដែលបានចូលក្នុងប្រទសតាមច្រកព្រំដែនក្នុងខេត្តអាងយ៉ាងកាលពីថ្ងៃ២៤ធ្នូ មុនធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗក្នុងប្រទេសវៀតណាម។
បុរសម្នាក់ទៀតក្នុងក្រុមនេះត្រូវបានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩នៅក្រុងហូជីមិញ និងបុរសទី២នៅក្នុងខេត្តវិញ ឡុង ភាគខាងត្បូង។
បើតាមសារព័ត៌មានវៀតណាមVnExpress ជនជាតិវៀតណាមមួយក្រុមនេះបានធ្វើដំណើរមកពីមីយ៉ាន់ម៉ា ក្រោយនៅទីនោះប្រមាណ៣ខែចូលថៃនៅថ្ងៃ១៥ធ្នូ និងស្នាក់នៅទីនោះមួយរយៈដល់ថ្ងៃ២២ធ្នូ មុនចាកចេញមកកម្ពុជានៅថ្ងៃ២៣ធ្នូ។នៅថ្ងៃ២៤ធ្នូ ពួកគេបានចូលក្នុងប្រទេសវៀតណាម តាមទូកកាត់ទន្លេ ប៊ីញឌី និងឡើងជិះរថយន្តមួយមួយ។
អ្នកបើករថយន្តដឹកពួកគេ ចូលវៀតណាមត្រូវនាំទៅធ្វើចត្តាឡីស័កនៅខេត្តសុក ត្រាងក្រោយអាជ្ញាធររកឃើញជននេះកាលពីថ្ងៃចន្ទ៕
អាជ្ញាធរខេត្តសុក ត្រាង បាញ់ថ្នាំសម្លាប់មេរោគលើរថយន្តដែលបានដឹកជនលួចចូលខុសច្បាប់ កាលពីថ្ងៃ២៧ធ្នូ