ក្រសួងអប់រំ អនុញ្ញាតឱ្យគ្រឹះស្ថាន សិក្សាឯកជន ដំណើរការឡើងវិញ ចាប់ពីថ្ងៃជូនដំណឹងនេះ តទៅ

ដោយៈ ដេប៉ូ / ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថាៈ ក្រោយពីព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ត្រូវបិទបញ្ចប់ ក្រសួងបានសម្រេច អនុញ្ញាតឱ្យគ្រឹះស្ថាន សិក្សាឯកជន ដំណើរការឡើងវិញ ចាប់ពីថ្ងៃជូនដំណឹងនេះ តទៅ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នេះ បានបញ្ជាក់ថាៈ ” ចំពោះគ្រឹះស្ថានសិក្សាឯកជន សំដៅលើគ្រឹះស្ថាន សិក្សាឯកជន ដែលទទួលបាន ការអនុញ្ញាត ឱ្យដំណើរការឡើងវិញ ក្នុងដំណាក់កាលទី១ និងទី២។ គ្រឹះស្ថានសិក្សាឯកជន ដែលទទួលបាន ការអនុញ្ញាត ត្រូវបន្តអនុវត្តគោល ការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការ សាលារៀនឡើងវិញ ក្នុងបរិបទកូវីដ -១៩ និងរក្សាគម្លាត សុវត្ថិភាពសង្គម និងបុគ្គល។ ក្នុងករណីចាំបាច់ ត្រូវពាក់ម៉ាសការពារ នៅក្នុងបរិវេណ របស់គ្រឹះស្ថានសិក្សា “ ។

ក្នុងសេចក្តីជូនដំណឹងដដែលនេះ ក្រសួងអប់រំ បានបញ្ជាក់ ដោយបានធ្វើការណែនាំដល់ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជន ជ្រាប និងចូលរួមសហការ អនុវត្តប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular