Home ព័ត៌មានសំខាន់ៗ សប្តាហ៍ត្រជាក...

សប្តាហ៍ត្រជាក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ

ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នេះ បានជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី៣០ ខែធ្នូ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ដែលបង្ហាញឱ្យឃើញ ពីធាតុអាកាសត្រជាក់ខ្លាំង កើតមានជាថ្មី និងរលកសមុទ្រ មានកម្ពស់ខ្ពស់ៗ។

នៅក្នុងសេចក្តីជូនដំណឹង ខាងលើ បានសរសេរថាៈ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពល ពីសម្ពាធខ្ពស់ ប្រទេសចិន ដែលរំកិលចុះមកក្រោម (ត្បូង) និង ខ្យល់មូសុងឦសានខ្លាំង ។

ក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពបែប ខាងលើនេះ ធ្វើឲ្យធាតុអាកាស ចុះត្រជាក់សាជាថ្មី ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ដោយនៅបណ្តាខេត្ត តំបន់វាលទំនាបកណ្តាល ដូចជា ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តបាត់ដំបង សីតុណ្ហភាព អប្បបរមា មានពី ១៦-១៨ អង្សាសេ និងអតិបរមា មានពី ២៥-២៧ អង្សាសេ។

សម្រាប់បណ្តាខេត្តដទៃ សីតុណ្ហភាព អប្បបរមា  មានពី ១៩-២១ អង្សាសេ និងអតិបរមា មានពី ២៦-២៨ អង្សាសេ ។ ខេត្តជាប់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបឦ សាន សីតុណ្ហភាពអប្បបរមា មានពី ១៤-១៦ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ អង្សាសេ។ បណ្តាខេត្តតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ អង្សាសេ។

នៅក្នុងសេចក្តីជូនដំណឹង បានសង្កត់ធ្ងន់ថាៈ អាស្រ័យដូចបាន ជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៍មាន ពិសេសវីរៈកងទ័ពឈរជើងនៅតំបន់ ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ។ ដោយឡែក សម្រាប់ប្រជានេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្ន ចំពោះអាកាសធាតុ ចុះត្រជាក់ខ្លាំង ជាមួយល្បឿន ខ្យល់មូសុងឦសានខ្លាំង និងរលកសមុទ្រខ្ពស់ ៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular