Home ព័ត៌មានសំខាន់ៗ សម្តេច​តេ​ជោ​...

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ប្រកាន់យក​វិធានរ​ក្សាគ​ម្លា​ប​១.៥ ម៉ែត្រ​ជំនួស​ឲ្យ​ការកំណត់​ចំនួន​មនុស្ស​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ២៩ ខែធ្នូ​នេះ​នៅតែ​បន្ត​អនុវត្ត​វិធានការ​៣ ការពារ និង ៣ កុំ ។ ក្នុងនោះ​សម្តេច​បាន​សង្កត់​ធ្ង​ន​ថា​ត្រូវខិតខំរ​ក្សាគ​ម្លា​ប​ឲ្យ​បាន ១.៥ ម៉ែត្រ ជំនួស​ឲ្យ​ការកំណត់​ចំនួន​មនុស្ស​ជាការ​ប្រសើរ​ជាង ។​

​វិធាន​៣ ការពារ​រួមមាន​១.​ពាក់​ម៉ាស​, ២.​លាងដៃ និង ទី​៣.​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​និង​សុវត្ថិភាព​បុគ្គល​ពី ១ ម៉ែត្រ​កន្លះ​ឡើងទៅ នៅ​គ្រប់​ទីកន្លែង​និង​អនុវត្ត​ឱ្យបាន​គ្រប់ គ្នា​។​អញ្ចឹង​ចង់​ចូល​ហាង ចូលទៅ តែ​សុំឱ្យ​ដើរ​ឃ្លាត​ពីគ្នា​ពាក់​ម៉ាសហើយ​មុន​ចូល​ហាង​លាងដៃ​នឹង​អាល់កុល​ហើយ​ទៅ​អង្គុយ​ឃ្លាត​ពីគ្នា​ពី ១​ម៉ែត្រ​កន្លះអញ្ចឹង​ទទួលទាន ទៅ ។​ត្រូវ​បន្ត​អនុវត្ត ៣ កុំ គឺ​កុំ​ទី ១.​កុំ​ចូលទៅ​កន្លែង​ដែល​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល​និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក​រក​ទីកន្លែង​ដែល​លំហ​ទីធ្លា​និង​មាន​ខ្យល់​ចេញចូល ។

​កុំ​ទី​២.​គឺ​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ ។ កុំ​ទី​៣.​គឺ​កុំ​ចាប់​ប៉ះពាល់​គ្នា កុំ​ចាប់ដៃ កុំ​អោប​គ្នា កុំ​កៀក​ស្មា​គ្នា ជាដើម​នៅពេល​ជួបគ្នា ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular