Home ព័ត៌មានជាតិ សង្គម អយ្យការអមសាលា...

អយ្យការអមសាលាដំបូង ខេត្តកំពង់ធំ ឧបត្ថម្ភអង្ករ ៤ តោន ដល់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត

ដោយៈ សរិទ្ធ / កំពង់ធំៈ  លោក សាយ វាសនា  ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ  និងលោក ដួង  សារ៉ន  តំណាងលោក ស៊ិន វិរៈ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ធំ នៅរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បាននាំយកអង្ករ ៤ តោន មកប្រគល់ជូនលោក ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគម អតីតយុទ្ធជនកម្ពុជាខេត្ត និងជាមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ធំ ដើម្បីចូលរួមចំណែក ក្នុងការងារមនុស្សធម៌។

លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន រួមនិងថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ធំ បានសម្ដែងនូវទឹកចិត្ត រំភើបរីករាយ យ៉ាងក្រៃលែង  ចំពោះអំណោយមនុស្សធម៌ របស់លោក ស៊ិន វិរៈ  និងប្ដេជ្ញាចិត្ត នាំយកនូវអង្ករ  ដែលជាអំណោយ មនុស្សធម៌ទាំងនេះ យកទៅផ្ដល់ជូន ដល់បងប្អូនប្រជាពលរដ្ឋ ទីទ័លក្រ និងបងប្អូនអតីតតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នៅខេត្តកំពង់ធំ ជាបន្តទៅទៀត៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular