ដាក់បញ្ចាំងការផ្សាយ សេចក្តីថ្លែងរបស់ នាយករដ្ឋមន្ត្រី និងជូននំបញ្ចុកពិសា នៅតាមមណ្ឌលចត្តាឡីស័ក

ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ  មន្ត្រីក្រុមការងារ នៃគណៈកម្មការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីត ១៩ ខេត្តបន្ទាយមានជ័យ និងស្រុក ក្រុង នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានដាក់បញ្ចាំង ការផ្សាយសេចក្តីថ្លែងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពី “សហគមន៍ ២៨ វិច្ឆិកា “  និងជូននំបញ្ចុកពិសា នៅតាមមណ្ឌលចត្តាឡីស័ក កម្រិត១ និងកម្រិត២ មួយចំនួន ដែលមានពលករខ្មែរ បាននឹងកំពុងស្ថិតនៅ ។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានអោយដឹង កាលពីថ្ងៃទី២៩ ខែធ្នូថាៈ ” យើងបានដាក់បញ្ចាំង នូវការផ្សាយផ្ទាល់ នូវការថ្លែងសារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី ២៩ ខែធ្នូ  និងបានចែកនំបញ្ចុក ជូនមន្ត្រី ក្រុមការងារ និងពលករខ្មែរ វិលពីប្រទេសថៃ ដែលកំពុងស្ថិតនៅមណ្ឌលចត្តាឡីស័ក ” ។

សូមរំលឹកថា នៅម៉ោង ៩ ព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០  សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងសារពិសេស ពីគេហដ្ឋាន នាក្រុងតាខ្មៅ តាមគេហទំព័រ ហ្វេសប៊ុក ផ្លូវការរបស់សម្តេច តាមទូរទ្សន៍ជាតិកម្ពុជា និងផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនាន នៅក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា»  សមិទ្ធផលជាច្រើនរបស់ជាតិ និងប្រជាជនកម្ពុជា ដែលសម្រេចបាន ក្រោមម្លប់សុខសន្តិភាព កើតចេញពីនយោបាយ ឈ្នះ-ឈ្នះ និងដំណឹងល្អ នៃការទទួលបានដំណក់ប្រេង លើកដំបូងរបស់កម្ពុជា៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular