ដោយៈតារារិទ្ធ/ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានព្រមានលោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជា ធិបតេយ្យ(ពីមុនឈ្មោះថាគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ) ដែលត្រូវបានដកចេញសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់កាលពីថ្ងៃទី៩ ធ្នូ ឲ្យបញ្ឈប់សកម្មភាពបំផុសបំផុលនិងបោកប្រាក់ប្រជាជននៅតំបន់អភិវឌ្ឍន៍ជម្រុក ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យជាបន្ទាន់បើមិនចង់ជាប់គុកទេ ។
លោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ ៕
សម្តេចតេជោ ហ៊ុន សែន បានប្រកាសព្រមានថា៖ «បើអ្នកឯងមិនបញ្ឈប់សកម្មភាពនិងដកខ្លួនចេញទេអ្នក ឯងនឹងត្រូវចាប់ខ្លួនភ្លាម! ខ្ញុំឲ្យខាងប្រឆាំងអំពើពុករលួយរៀប ចំឯកសាររួចហើយបើអ្នកឯង មិនដកខ្លួនទេនឹងត្រូវចាប់ខ្លួនភ្លាម ។ អ្នកពាក់ព័ន្ធជាមួយ ចាន់ យ៉េត ក៏ត្រូវដកខ្លួនភ្លាម» ផងដែរ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថាឈ្មោះ ចាន់ យ៉េត នេះបានប្រព្រឹត្តខុសច្បាប់យ៉ាងច្រើនដោយបានដើរបោកប្រាស់ប្រជាពលរដ្ឋនិងយកឈ្មោះសម្តេចទៅប្រើផងដែរ មានអ្នកដើរបោករាស្ត្រយកលុយដើម្បីទទួលបានអំណោយ ។ ដូចនេះអាជ្ញានៅទីនោះត្រូវរកឲ្យឃើញពួកនេះនឹងយកប្រាក់ទៅឲ្យប្រជាពលរដ្ឋវិញ ៕