Home ព័ត៌មានជាតិ សង្គម កម្លាំងយោធា ១...

កម្លាំងយោធា ១០០ នាក់ បញ្ចប់វគ្គហ្វឹកហ្វឺន ពង្រឹងសមត្ថភាពការពារជាតិ និងប្រជាជន

ដោយៈ ភ្នំខៀវ / ប៉ៃលិនៈ កម្លាំងយោធាចំនួន ១០០ នាក់ ដែលចំណុះឲ្យទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ប៉ៃលិន បានបញ្ចប់វគ្គហ្វឹកហ្វឺន ជំនាញទូទៅ ពង្រឹងវិស័យការពារជាតិ និងប្រជាជន។

លោកវរៈសេនីយ៍ឯក កែម អនុជ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានបញ្ជាក់ប្រាប់ក្នុងឱ្យកាស បិទវគ្គបំពាក់បំប៉នសមត្ថភាពយោធា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះថាៈ វគ្គហ្វឹកហ្វឺនជំនាញយោធាទូទៅនេះ មានរយ:ពេល ៩១ ថ្ងៃ បណ្តុះបណ្តាល និងរម្លឹកឡើងវិញ ដល់កងកម្លាំង ចំនួន ១០០ នាក់ មកពីបណ្តាអង្គភាពចំណុះ ឲ្យតំបន់ប្រតិបត្តិការសឹករងខេត្ត ឲ្យមានសមត្ថភាពខ្ពស់ និងពង្រឹងប្រើប្រាស់យុទ្ធសាស្ត្រ ការពារបូរណភាពដែនដី លើសមរភូមិប្រយុទ្ធ។ លទ្ធផលនៃវគ្គហ្វឹកហាត់សមត្ថភាពនេះ សិក្ខាកាម មាននិទ្ទេសល្អចំនួន ១៥នាក់ ល្អបង្គួរ ៣២នាក់ និងមធ្យមចំនួន ៥៣នាក់។

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថាៈ ទោះជាស្ថានភាពប្រទេស មានសុខសន្តិភាព ពេញលេញក៏ដោយ គ្រប់កម្លាំងកងទ័ពទាំងអស់ ត្រូវមានឆន្ទៈខ្ពស់ និងពោរពេញដោយសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចការពារប្រជាជន ការពារបូរណភាពដែនដី ឲ្យគង់វង្សស្ថិតស្ថេរ។

លោកស្រី បានបន្តថាៈ កម្លាំងកងទ័ពទាំងអស់ ក្រៅពីការបំពេញបុព្វហេតុ ការពារជាតិមាតុភូមិ ក៏ត្រូវមានចរិតថ្លៃថ្នូរ បង្កើតស្នាដៃ សម្រាប់អង្គភាព កសាងលេណដ្ឋានជំរុំជម្រក និងគុណភាពសមត្ថភាព បង្កើនសកម្មភាពនានា បម្រើជួយដល់ប្រជាពលរដ្ឋ និងការងារមនុស្សធម៌ ពិសេសត្រូវអនុវត្តន៍ ឱ្យបានដាច់ខាត នូវពាក្យស្លោករបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ បច្ចុប្បន្ននេះ គោលនយោបាយរបស់ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បាននឹងកំពុងផ្តោតយកចិត្តទុកដាក់ ជាខ្លាំងលើសុខទុក្ខ ជីវភាពរបស់ ប្រជាពលរដ្ឋ ក៏ដូចជា កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ដោយមិនទុកឲ្យកងកម្លាំងណាម្នាក់ មានបញ្ហាដោយ មិនបានជួយដោះស្រាយ នោះឡើយ៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular