គ្រឹះស្ថាន​អប់រំ បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ ត្រូវបាន​អនុញ្ញាត ឲ្យ​បើក​ដំណើរ ការឡើង​វិញ​

ដោយៈ ដេប៉ូ / ភ្នំពេញៈ នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការអនុញ្ញាត ឲ្យ​ដំណើរការ បណ្តុះបណ្តាល នៅតាម​គ្រឹះស្ថាន​អប់រំ បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ ឡើងវិញ​។​

​បើ​យោងតាម​សេចក្ដីជូនដំណឹង របស់​ក្រសួង​ការងារ បានឱ្យដឹងថាៈ បន្ទាប់ពី​ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ត្រូវបាន​បិទ​បញ្ចប់ ក្រសួង​សម្រេច​អនុញ្ញាត ឲ្យ​ដំណើរការ បណ្តុះ បណ្តាល នៅតាម​គ្រឹះស្ថាន​អប់រំ បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ​ទាំងអស់​ឡើងវិញ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ តទៅ​។​

​ក្នុង​សេចក្តីជូនដំណឹង ដដែល​នេះ បានបញ្ជាក់​បន្ថែមថាៈ ”​គ្រប់​គ្រឹះស្ថាន​ទាំងអស់ ត្រូវ​បន្ត​អនុវត្តតាម​វិធាន សុខាភិបាល និង​តាម​ការណែនាំ របស់​ក្រសួង​ការងារ និង​បណ្តុះ បណ្តាល​វិជ្ជាជីវៈ ដើម្បី​រួមចំណែក​បង្ការ និង​ទប់ស្កាត់ ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាយថាហេតុ​” ។ ជាមួយគ្នានេះ ក្រសួង​ការងារ បានស្នើ​សុំឱ្យ​មន្ត្រី​ពាក់ព័ន្ធ និង​រួមទាំង លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្ស និស្សិត សិក្ខាកាម និង​សាធារណជន ទាំងអស់ ចូលរួម​សហការ និង​ទទួលខុសត្រូវ ឱ្យបាន​ម៉ឺងម៉ាត់​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular