Home ព័ត៌មានជាតិ សន្តិសុខ ធ្លាក់​ដែក​ធ្...

ធ្លាក់​ដែក​ធ្លាយ​ឡាន​ចំ​ជើង​បុរស​ម្នាក់​របួសធ្ងន់​, អាជ្ញាធរ​ខណ្ឌដូនពេញ​ផ្អាក​ការដ្ឋាន​បណ្តោះអាសន្ន

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: មាន​ករណី​ធ្លាក់​ដែកថ្នាំងអំពៅ​ទំហំ​១២​លី ធ្លាយ​ពីលើ​ឡាន ជុង​ចំ​ជើង​បុរស​ម្នាក់​បណ្តាល​រងរបួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ការដ្ឋាន​មួយកន្លែង ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​បាន​បញ្ជាក់ថា ដែក​នេះ​បាន​ធ្លាក់ចំ​រថយន្ត​ធ្លាយ​កញ្ចក់​មុខមក​ជុង​ត្រូវ​ជើង​អ្នកបើករថយន្ដ​ជា​បុគ្គលិក​ធនាគារ អភិវឌ្ឍន៍​ជនបទនិង​កសិកម្ម បណ្ដាលឱ្យ​រងរបួស​ធ្ងន់ ត្រូវ​ដឹក​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ ដោយ បន្សល់ទុក​នូវ​រថយន្ត នៅ​ទីតាំង​កើតហេតុ​ប៉ុណ្ណោះ​។​

​បញ្ហា​នេះ អាជ្ញាធរ​ខណ្ឌដូនពេញ បានសម្រេច​បាន​ចុះទៅ​បិទ​ផ្អាក​ការដ្ឋាន នេះ ជា​បណ្តោះអាសន្ន ដោយ​រង់ចាំ​ការត្រួតពិនិត្យ​តាម​ក្រោយ​។​

​អ្នកឃើញ​ហេតុការណ៍ អះអាងថា នេះ​សំណាង​មែនទែន ដែល​ដែក​ធ្លាយ​ពី​រថយន្ត​ចំ​ជើង ប្រសិនបើ​ចំក្បាល​វិញ ប្រហែល​អាច​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​ជាមិនខាន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular